Connect with us

ស្ថាប័ន​ធំ​ពីរ​ ​សហការ​គ្នា​បង្រ្កាប​បទល្មើស​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវ​កម្ម​

​រាជធានី​ភ្នំពេញ​ ​៖​ ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​គ្នា​បង្រ្កាប​ករណី​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវ​កម្ម​ ​។​ ​



​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ស្តី​ពី​ការ​ផ្លាស់​ប្តូ​រព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ធនាគារជាតិនៃកម្ពុជា​ ​រវាង​នាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​អគ្គលេខាធិការ​ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​និង​លោក​ ​ង៉ែត​ ​សុ​វណ្ណ​រិទ្ធ​ ​អគ្គលេខាធិការ​រង​ ​នៃ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​។​



​ពិធី​ចុះហត្ថលេខា​ក៏​មានការ​ចូលរួម​ជា​អធិបតី​ពីសំណាក់​នាយ​ឧត្តមសេនីយ៍​ ​ជួន​ ​សុវណ្ណ​ ​អនុ​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​និង​លោក​ ​ស៊ុ​ ​សន្និ​សិទ្ធ​ ​ទេសាភិបាល​រង​ធនាគារជាតិ​ ​និង​ជា​ក្រុមប្រឹក្សា​ភិបាល​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​។​ ​



​គោលបំណង​សំខាន់​នៃ​ការ​ចុះ​អនុស្សារ​ណ:យោគយល់​គ្នា​នេះ​ ​គឺ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ​ក្នុង​ការ​រួមគ្នា​ស្វែងរក​ ​ទប់ស្កាត់​ ​និង​លុបបំបាត់​សកម្មភាព​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​ព្រមទាំង​ចូលរួម​ពង្រឹង​ប្រពន្ធ័​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​ពិភពលោក​ផង​ដែរ​ ​។​


​ ​
​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​បាន​ចុះ​អនុស្សារ​ណ:យោគយល់​ជាមួយ​ស្ថាប័ន​ក្នុង​ស្រុក​ ​បាន​ចំនួន១៤​ ​និង​អន្តរជាតិ​បាន​ចំនួន២២​ ​ក្នុង​ការ​ផ្លាស់​ប្តូ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​ ​៕​ ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម