ស្ថានទូតជប៉ុន ចាប់ផ្តើមជ្រើសរើសបេក្ខជនកម្ពុជា ទៅចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន ឆ្នាំ២០១៨
ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជន ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018 នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨។
និសិ្សតឆ្នាំទី៣ គ្រប់ជំនាញនៃសាកលវិទ្យាល័យទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមការប្រកួតនេះបាន។ និសិ្សត២០រូប ស្មើនឹង៥ក្រុម នឹងត្រូវជ្រើសរើសនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ដើម្បីចូលរួមកម្មវិធី JENESYS 2018។
បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួម វគ្គប្រកួតផ្តាច់ព្រ័ត្រ ត្រូវរៀបចំបទបង្ហាញជាភាសាខ្មែរ ក្រោមប្រធានបទ “អនាគតកម្ពុជា៣០ឆ្នាំក្រោយ” ។
កាលបរិច្ឆេទ ផុតកំណត់ទទួលពាក្យ គឺនៅ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន ។ ដោយឡែក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នឹងប្រកាសលទ្ធផលបេក្ខជនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើគេហទំព័រស្ថានទូតជប៉ុន ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺនៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម៉ោង២រសៀល នៅ CJCC ហើយការទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS 2018 នឹងចាប់ពីថ្ងៃទី២២ ដល់ ២៩ ខែមករា ឆ្នាំ២០១៩ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍