ប្រ៊ុយណេ នឹងចេញច្បាប់ប្រហារជីវិត ប្រុសរួមភេទជាមួយប្រុស និងសាហាយស្មន់
ប្រ៊ុយណេ ៖ ប្រទេសប្រ៊ុយណា នឹងអនុវត្តច្បាប់ប្រហារជីវិត ដោយគប់ដុំថ្ម ចំពោះប្រុសរួមភេទជាមួយប្រុស និង ប្ដី ឬ ប្រពន្ធ ដែលផិតក្បត់ ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩តទៅ ។ ច្បាប់នេះ អនុវត្តលើជនមូស្លីមតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេសប្រ៊ុយណេ បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ថា ស្ដេចស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah នឹងប្រកាសនៅថ្ងៃទី៣ ខែមេសា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ថ្មីនេះ។
ប្រទេសប្រ៊ុយណេ នឹងក្លាយជាប្រទេសទីមួយនៅអាស៊ាន ដែលមានច្បាប់ដាក់ទោសប្រហារជីវិតបុរសរួមភេទនិងបុរស ។ ច្បាប់ថ្មីនេះ បានចែងផងដែរថា ការដាក់ទោសទៅលើចោរប្លន់ ចោរលួចរបស់របរអ្នកដទៃ ត្រូវកាត់ដៃស្ដាំ សម្រាប់ការប្រព្រឹត្តបទល្មើសលើកទី១ និងកាត់ប្រអប់ជើងឆ្វេង ចំពោះការប្រព្រឹត្តបទល្មើសជាលើកទី២ ។
គួរបញ្ជាក់ថា ប្រ៊ុយណេ បានប្រកាសច្បាប់នេះ កាលពីឆ្នាំ២០១៣ ក៏ប៉ុន្តែបានពន្យារពេលអនុវត្ត រហូតមកដល់បច្ចុប្បន្ន ដោយសារការប្រឆាំងតវ៉ារបស់ក្រុមសិទ្ធិមនុស្ស។ អង្គការ Human Rights Watch បានព្រមានថា ការអនុវត្តច្បាប់នេះ នឹងធ្វើឲ្យប្រទេសប្រ៊ុយណេធ្លាក់ចុះផ្នែកសិទ្ធិមនុស្ស ក្នុងក្រសែភ្នែកអ្នកវិនិយោគបរទេស ភ្ញៀវទេសចរ និងទីភ្នាក់ងារអន្តរជាតិនានា៕
ប្រភព៖ The Jakarta Post
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍