Connect with us

តោះ​មក​ស្តាប់​រឿង​ ​ពឹង​គ្រូ​ឲ្យ​ជួយ​ដោះអំពើ​ ​បែរជា​ទៅ​មានផ្ទៃពោះ​ទៅវិញ​ ​

​ខេត្តកំពង់ធំ​ ​៖​ ​សមត្ថកិច្ច​ ​បាន​បញ្ជូន​ជនសង្ស័យ​ជា​គ្រូ​ដោះអំពើ​ម្នាក់​ ​មកកាន់​ស្នងការ​ដ្ឋាន​ ​នគរបាល​ ​ខេត្តកំពង់ធំ​ ​បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​នារី​រងគ្រោះ​ថា​ ​ជនសង្ស័យ​ ​បាន​ល្បួង​ ​នាង​ ​យក​ទៅ​រួមភេទ​រហូត​មានផ្ទៃពោះ​ ​។​
​នារី​ ​ជា​ជនរងគ្រោះ​ ​មាន​អាយុ​ ​១៩​ ​ឆ្នាំ​ ​មុខរបរ​ ​សិស្ស​ ​មាន​ទីលំនៅ​ ​នៅ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​ចំណែក​ជនសង្ស័យ​ ​ឈ្មោះ​ ​ឈឹ​ ​ម​ ​ភ័​ត្រា​ ​អាយុ​ ​៣៧ឆ្នាំ​ ​មុខរបរ​ ​ធ្វើជា​គ្រូ​ដោះអំពើ​ ​មាន​ទីលំនៅ​ ​ភូមិថ្មី​ ​ឃុំ​ប្រឡាយ​ ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​។​



​ពាក់ព័ន្ធ​នឹង​ករណីនេះ​ ​លោក​វរសេនីយ៍ទោ​ ​វ៉ន​ ​សុភ័​ណ្ឌ​ ​អធិការរង​នគរបាល​ស្រុក​ស្ទោង​ ​ទទួល​ ​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃទី​ ​២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​ ​បាន​ទទួល​ ​ពាក្យបណ្ដឹង​ពី​នារី​រងគ្រោះ​ ​ដែល​ប្តឹង​ជនសង្ស័យ​ម្នាក់​ ​ជា​គ្រូ​ដោះអំពើ​ ​ថា​ ​បាន​ប្រើ​ល្បិច​លូក​ ​ស្ទាប​ច្របាច់​សុដន់​ ​លូក​ប្រដាប់​ភេទ​ ​និង​ល្បួង​ ​នាំ​នាង​យក​ទៅ​រួមភេទ​ ​បានសម្រេច​ជាច្រើន​ដង​ ​នៅក្នុង​ព្រៃ​ ​ដោយ​ទាមទារ​ជម្ងឺ​ចិត្ត​ ​ចំនួន​ ​៣០០០ដុល្លារ​ ​និង​សូមឲ្យ​ធ្វើការ​ផ្តន្ទា​ទោស​តាមច្បាប់​ ​។​



​បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្តឹ​ងរួ​ចម​ក​ ​នៅ​វេលា​ម៉ោង​ ​៦​ ​និង៣០​ ​នាទី​យប់​ ​ថ្ងៃទី​ ​២៦​ ​ខែមីនា​ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ​ឈ្មោះ​ ​ឈឹ​ ​ម​ ​ភ័​ត្រា​ ​ហៅ​ ​ឆាំ​ ​តាម​ដីកា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ​ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​ ​និង​រំលោភ​សេពសន្ថវៈ​ ​។​
​បើ​យោង​តាម​នារី​រងគ្រោះ​ ​បាន​រៀបរាប់​ប្រាប់​ថា​ ​កាលពី​វេលា​ម៉ោង​ប្រហែល​ ​២​ ​រសៀល​ ​ថ្ងៃទី​ ​៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅពេល​ដែល​នាង​ចេញពី​សាលា​ទៅដល់​ផ្ទះ​ ​ក៏បាន​ជួប​ជាមួយ​ជនសង្ស័យ​ ​កំពុងតែ​ព្យាបាល​ជំងឺ​ឲ្យ​បងស្រី​របស់​នាង​នៅ​លើ​ផ្ទះ​ ​។​ ​ខណៈនោះ​ ​នាង​ ​ក៏​ឲ្យ​ជនសង្ស័យ​ទស្សន៍​ ​ទាយ​មើល​ ​ព្រោះអី​ ​នៅក្នុង​ខ្លួន​នាង​ ​មិនសូវ​ស្រួល​សោះ​ ​ចេះតែឈឺ​ ​។​



​នារី​រងគ្រោះ​បន្ត​ទៀត​ថា​ ​ពេលនោះ​ ​ជនសង្ស័យ​ ​ក៏បាន​ទស្សន៍ទាយ​មើល​ឲ្យ​រួច​ ​ហើយ​ប្រាប់​ថា​ ​នាង​ត្រូវ​អំពើ​របស់​គេ​ ​ហើយ​បើ​ចង់​ជា​ ​ត្រូវតែ​ធ្វើតាម​លោកតា​ទៅ​ ​។​ ​ឮ​ថាត្រូវ​អំពើ​គេ​ដូច្នេះ​ ​នាង​ ​ភ័យ​ណាស់​ ​ហើយក៏​យល់ព្រម​ធ្វើតាម​ការ​បង្គាប់​របស់​ជនសង្ស័យ​ភ្លាម​ ​ដោយ​ ​ជនសង្ស័យ​ ​តម្រូវ​ ​ឲ្យ​នាង​ចូល​ទៅ​ទ​ទូល​ភួយ​ ​ឆ្ពុង​ថ្នាំ​ ​។​ ​ខណៈ​ពេល​នាង​ ​កំពុងតែ​ឆ្ពុង​នោះ​ ​ស្រាប់តែ​ជនសង្ស័យ​ ​ក៏​ ​បាន​លូកដៃ​ ​ទៅ​ស្ទាប​ច្របាច់​សុដន់​ ​និង​លូកចូល​ ​ក្នុង​ប្រដាប់​ភេទ​របស់​នាង​ ​ដែល​ជាហេតុ​ធ្វើឲ្យ​ ​នាង​ ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​ ​រោលរាល​ជា​ខ្លាំង​ ​ពេលនោះ​ ​នាង​ ​មិនបាន​ស្រែក​ ​ឬ​ ​ក៏​ ​រករឿង​ជនសង្ស័យ​ ​នោះ​ឡើយ​ ​។​

​លុះដល់​ថ្ងៃទី១០​-​១១​ ​និង​ទី១២​ ​ខែមីនា​ ​ជនសង្ស័យ​ ​ក៏បាន​ទៅ​ធ្វើសកម្មភាព​ ​លូក​ស្ទាប​ ​ច្របាច់​ ​ដូច​ពេល​មុន​ៗ​ ​ដដែល​ ​រហូតដល់​ថ្ងៃទី១៣​ ​ខែមីនា​ ​ជនសង្ស័យ​ ​បាន​ទៅ​ជួប​នាង​ ​ហើយ​ប្រាប់​ ​នាង​ថា​ ​ទាល់តែ​ទៅ​ឆ្ពង់​នៅក្នុង​ព្រៃ​ ​ទើប​មានប្រសិទ្ធភាព​ ​។​ ​ពេល​ឮ​សម្តី​នេះ​ ​នាង​ ​ក៏​យល់ព្រម​ទៅ​ឆ្ពង់​នៅក្នុង​ព្រៃ​ជាមួយ​ជនសង្ស័យ​ ​ធ្វើឲ្យ​មាន​តម្រូវការ​ផ្លូវភេទ​ ​ហើយ​ជនសង្ស័យ​ ​ក៏បាន​រួម​ ​ភេទ​ជាមួយនឹង​នាង​ ​បាន​ចំនួន​ពីរ​ដង​ ​។​ ​បន្ទាប់មក​ទៀត​ ​នាង​ ​តែងតែ​ទៅ​រួមភេទ​ជាមួយគ្នា​ ​រហូតដល់​ចុងក្រោយ​ ​នៅ​រសៀល​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ជនសង្ស័យ​ ​បាន​នាំ​ខ្លួន​ទៅ​ក្នុង​ព្រៃ​ ​រួមភេទ​ ​បាន​ម្តង​ទៀត​ ​។​ ​ក្រោយមក​ ​នាង​ ​បាន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​បងស្រី​នៅ​ឯ​មន្ទីរពេទ្យ​ ​ហើយ​ ​គ្រូពេទ្យ​ប្រាប់​ថា​ ​នាង​មានផ្ទៃពោះ​ហើយ​ ​ទើប​ ​នៅ​ថ្ងៃទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នាង​ក៏​មក​ប្តឹង​ទារជំងឺចិត្ត​តែម្ដង​ ​។​



​នៅចំពោះមុខ​សមត្ថកិច្ច​ ​ជនសង្ស័យ​ ​ឈឹ​ ​ម​ ​ភ័​ត្រា​ ​បាន​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ ​ដូច​ការចោទប្រកាន់​នេះ​មែន​ ​ក៏ប៉ុន្តែ​ ​ដោយសារតែ​មានការ​យល់ព្រម​ពី​ភាគី​ខាង​នាង​ផង​ដែរ​ ​ទើប​ ​លោក​ ​ហ៊ាន​ធ្វើ​ ​យ៉ាង​ដូច្នេះ​ ​។​ ​ជនសង្ស័យ​ ​បាន​សារភាព​ទៀត​ថា​ ​កន្លងមក​ ​ខ្លួន​ធ្លាប់​ជាប់ពន្ធ​នា​គារ​ចំនួន​ជាង​ ​៧ឆ្នាំ​ ​ពី​បទ​ជាប់ចោទ​ ​ដូច​ករណីនេះ​ដែរ​ ​និង​ទើបតែ​ចេញពី​ពន្ធនាគារ​នៅ​ ​ក្នុង​ឆ្នាំ​ ​២០១៨​ ​។​
​ក្រោយ​ ​ពីក​សាង​សំណុំរឿង​ចប់​សព្វគ្រប់​ ​សមត្ថកិច្ច​ ​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការ​ ​នគរបាល​ខេត្ត​ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម