Connect with us

ជំងឺ​សរសៃឈាម​បេះដូង​សម្លាប់​ពលរដ្ឋខ្មែរ​ ​ច្រើនជាង​មហារីក​ទៀត​ ​តើ​មក​ពី​អ្វី​?​

ភ្នំពេញ​ ​៖​ ​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​បង្ហាញថា​ ​អត្រា​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​ ​បណ្តាល​មក​ជំងឺមិនឆ្លង​មានដល់​ទៅ​ ​៦៤​%​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​។​ ​ក្នុងចំណោម​នោះ​ជំងឺ​សរសៃឈាម​បេះដូង​ ​មាន​អត្រា​ខ្ពស់​ជាងគេ​ ​គឺ​ដល់​ ​២៤​%​ ​ឯ​ជំងឺ​កាច​សាហាវ​ ​គឺ​ ​មហារីក​មាន​ចំនួន​ ​១៤​%​ ​ប៉ុណ្ណោះ​ ​នេះ​ ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ ​Hello​ ​Krutpet​ ​។​

​ថ្ងៃនេះ​ ​យើង​មក​ដឹង​ទាំងអស់គ្នា​អំពី​មូលហេតុ​ ​រោគសញ្ញា​ ​និង​វិធី​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង​ ​តើមាន​អ្វីខ្លះ​?​

  1. អ្វីទៅ​ជា​ជំងឺ​សរសៃឈាម​បេះដូង​៖ ​ជំងឺ​នេះ​ ​កើត​ឡើង​ភ្លាម​ៗ​នៅពេល​សរសៃឈាម​ដែល​នាំទៅ​ចិញ្ចឹម​បេះដូង​ ​ក្រិន​ ​ឬ​ ​ស្ទះ​ ​ធ្វើឲ្យ​បេះដូង​ខូច​ ​ស្លោក​ ​ឬ​ ​រលួយ​។​ ​នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត​ ​ចាន់​ ​ស៊ី​ណេត​ ​ឯកទេស​ជំងឺ​ទូទៅ​ ​។​ ​ជំងឺ​សរសៃឈាម​បេះដូង​ ​ច្រើន​កើតមានឡើង​លើ​ក្រុម​មនុស្ស​ទាំង​បុរស​ស្ត្រី​ ​ដែល​មាន​ជំងឺលើសឈាម​ ​ទឹកនោមផ្អែម​ ​ធាត់​ខ្លាំង​ ​លើស​ជាតិ​ខ្លាញ់​ ​ជក់បារី​ ​ញ៉ាំ​ស្រា​ច្រើន​ ​។​
  2. ​​រោគសញ្ញា​៖ ​អ្នកជំងឺ​សរសៃឈាម​បេះដូង​នឹង​ស្តែង​ចេញ​ជា​រោគសញ្ញា​ ​ដូចជា​ចុក​ដើមទ្រូង​ ​បែកញើស​ ​ថប់ដង្ហើម​ ​ឬ​ ​ហត់​។​ ​ចំណែក​រោគសញ្ញា​ធ្ងន់ធ្ងរ​រួមមាន​៖​
    1. ស្ទះ​សរសៃឈាម​បេះដូង​
    2. ស្លោក​បេះដូង​
    3. គាំងបេះដូង​។​
  3. វិធីការ​ពារ៖
    1. ​​ ​ចៀសវាង​អាហារ​ប្រៃ​​
    2. ​ ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ ​និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​​
    3. ​កុំ​ជក់បារី​ ​ផឹក​គ្រឿងស្រវឹង​​
    4. ​ ​គ្រប់គ្រង​សម្ពាធ​ឈាម​ ​និង​កម្រិត​ជាតិ​ស្ករ​ឲ្យបាន​ល្អ​​
    5. ​ ​រក្សា​ទម្ងន់​ឲ្យបាន​សមស្រប​​
    6. ​ ​ហាត់ប្រាណ​ ​និង​តាមដាន​សុខភាព​ឲ្យបាន​ទៀងទាត់​ ​៕​

ប្រភព ៖ hellokrupet.com

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com