Connect with us

អាជ្ញាធរ​ ​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​គោ​ ​ផ្សារភ្ជាប់​សិល្បៈ​វាយ​ខែល​ជនជាតិ​ដើម​ភាគតិច​កួយ​

ខេត្ត​ស្ទឹងត្រែង​៖​ ​បុណ្យ​ប្រាសាទ​ព្រះ​គោ​ ​ត្រូវ​បាន​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ​ ​ហើយ​ក្នុង​ឆ្នាំ២០១៩នេះ​ ​បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២៦​ ​រហូតដល់​ថ្ងៃទី២៨​ ​ខែមីនា​ ​។​ ​


​លោក​ ​សួន​ ​ផុន​ ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់​ ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ពិធី​នេះ​ ​ក៏​មាន​រៀបចំ​ការ​កម្សាន្ត​ផ្សេង​ៗ​ផង​ដែរ​ ​សម្រាប់​ទទួលស្វាគមន៍​ប្រជាពលរដ្ឋ​មក​ពីគ្រប់ទិស​ទី​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដូចជា​ ​ការ​ប្រគំតន្ត្រី​ ​កា​រប្រ​កូត​កីឡាបាល់ទាត់​ ​និង​ល្បែង​ប្រជាប្រិយ​ ​ជាពិសេស​នោះ​ ​គឺ​ ​កា​រប្រ​កូត​កីឡា​វាយ​ខែល​របស់​ក្រុម​កុលសម្ព័ន្ធ​អម្បូរ​ខ្មែរ​មន​ ​ជនជាតិ​កួយ​ ​។​

​លោក​ ​ប្រធាន​ក្រុមប្រឹក្សា​ ​បាន​បញ្ចាក់​ថា​ ​ការរៀបចំ​បុណ្យ​ប្រាសាទ​ព្រះ​គោ​នេះ​ឡើង​ ​ជា​ការ​រំលឹក​គុណ​ដល់​បុព្វបុរស​ ​ដែល​បាន​កសាង​ប្រាសាទ​ព្រះ​គោ​ ​និង​បាន​បន្សល់ទុក​នៅ​លើទឹក​ដី​ស្រុក​ថាឡាបរិវ៉ាត់​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​និង​ម្យ៉ាងទៀត​ ​ដើម្បី​ឧទ្ទិស​បួងសួង​ដល់​បារមី​ថែរក្សា​ប្រាសាទ​ ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ជួបប្រទះ​តែ​សេចក្តី​សុខចម្រើន​ ​និង​មាន​ភាព​សម្បូរសប្បាយ​រុងរឿង​ ​។​


​បើ​តាម​ចាស់ទុំ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​ ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​ ​គេ​តែងតែ​សម្តែង​សិល្បៈ​វាយ​ខែល​របស់​ជនជាតិ​កួយ​ ​ដើម្បី​ចូលរួម​ធ្វើឲ្យ​កម្មវិធី​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ ​។​ ​នៅក្នុង​ការ​សម្តែង​សិល្បៈ​នេះ​ ​គេ​ចាត់​ឲ្យ​មាន​មនុស្ស​ពីរ​នាក់​ ​ដែល​មក​ពី​ឃុំ​ផ្សេងគ្នា​ប្រកួត​ជា​ក្រុម​ ​ហើយ​ប្រកួត​ម្តង​មួយគូ​ ​អម​ដោយ​អាជ្ញា​កណ្តាល​ម្នាក់​។​ ​គូប្រកួត​ទាំងសងខាង​ ​ដៃឆ្វេង​កាន់​ខែល​ ​ដែ​ស្តាំ​កាន់​រំពាត់​ ​សម្រាប់​វាយគ្នា​ទៅវិញ​ទៅ​មក​ខ្លាំង​ៗ​ ​ពេលខ្លះ​ចំ​ខែល​ ​ខ្លះ​ចំ​ដៃជើង​ ​និង​ខ្លួន​។​ ​ការ​វាយ​បែបនេះ​ ​ជនជាតិ​កួយ​ ​ជឿជាក់​ថា​ ​មាន​បារមី​ព្រះ​គោ​ថែរក្សា​ ​និង​អ្នកខ្លះ​បរិភោគ​ប្រទាល​ ​ឬ​ ​មើម​ឈើ​ដែលគេ​ជឿ​ថា​ ​វាយ​មិន​ឈឺ​។​ ​


​សម្រាប់​ជនជាតិ​កួយ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​ ​ចាត់ទុក​ពិធី​វាយ​ខែល​ ​ជា​ការ​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ ​និង​រំលឹក​គុណព្រះ​គោ​ ​ដែល​ជួយ​ថែរក្សា​ពលរដ្ឋ​ឲ្យ​រស់នៅ​ប្រកបដោយ​សេចក្តី​សុខ​ ​និង​ជា​ការ​ថែរក្សា​ ​អភិរក្ស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ជំនាន់ដើម​ឲ្យ​នៅ​គង់វង្ស​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម