តោះ! មកដឹងពីការកកស្ទះចរាចរណ៍ផ្សេងៗគ្នានៅលើពិភពលោក
១/ ទីក្រុងប៉េកាំងប្រទេសចិន នៅមហាវិថីZhangjiakou តែងតែមានការកកស្ទះខ្លាំងដោយការកកស្ទះឡានធំៗហើយមានម្តងនោះមានការកកស្ទះរហូតដល់ប្រវែងជិត 100 គីឡូម៉ែត្រទៅទៀត។
២/ ទីក្រុង ដាកការ ប្រទេសបង់ក្លាដេស៖ ទីក្រុងនេះគឺជាទីក្រុងដែលមានរឺម៉ក់រហូតដល់ទៅ ៤០០.០០០ គ្រឿងដែលធ្វើចរាចរណ៍នៅលើផ្លូវនៃទីក្រុងដាកការក្នុងមួយថ្ងៃៗដែលជាហេតុធ្វើអោយមានការកកស្ទះខ្លាំង និង ត្រូវចំណាយពេល ២ ទៅ ៣ ម៉ោងក្នុងការធ្វើដំណើរចំងាយផ្លូវត្រឹមតែ ១៥គីឡូម៉ែត្រតែប៉ុណ្ណោះ។
៣/ ទីក្រុងវីននីស ប្រទេសអ៊ីតាលី៖ ទីក្រុងនេះជាកន្លែងដែលអ្នកទេសចរជាច្រើនទៅទស្សនាកម្សាន្ត នៅThe Gondola តំបន់ផ្ទះលើទឹក គឺជាកន្លែងដែលមនុស្សម្នាក់ចង់ធ្វើដំណើរទៅព្រមទាំងជិះ ទូកកម្សាន្ត ដែលគេសង្កេតឃើញថានៅលើព្រែកនេះមានទូករហូតដល់ ១៦០០ គ្រឿងដឹកអ្នកដំណើរទៅមក ក្នុ្ងងរយៈពេលត្រឹមតែ១០ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ហើយនៅតំបន់ Palermo នៃទីក្រុងវីននីសនេះក៏ជាតំបន់ដែលមានការកកស្ទះខ្លាំងផងដែរ។
៤/ តំបន់ Chhattisgarh ប្រទេសឥណ្ឌា៖ ប្រជាជននៅទីនោះក៏បានចាត់ទុកសត្វគោជាព្រះអាទិទេព ហើយបណ្តោយឱ្យសត្វគោជាច្រើនក្បាលដើម្បីធ្វើដំណើរនៅលើផ្លូវថ្នល់ កន្លែងសាធារណៈជាមួយយាន្តជំនិះផងដែរ។ ហើយដោយសារតែមិនមានជនណាម្នាក់ហ៊ាន ដេញសត្វគោទាំងនោះ ដែលជាហេតុនាំឱ្យ មានការកកស្ទះជាខ្លាំង។
៥/ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ នៅទីក្រុងនេះ ប្រជាជនជប៉ុនមួយចំនួនធំធ្វើដំណើរតាមរថភ្លើងក្រោមដី ល្បឿនលឿនដោយក្នុងមួយថ្ងៃមានការធ្វើដំណើរចំនួន៤០លាននាក់។ មានការងារមួយចំនួនដែលមិនដែលមាននៅប្រទេសដទៃ ដូចជាមន្រ្តីរុញមនុស្សឱ្យចូលក្នុងរថភ្លើងល្បឿនលឿន ហើយការងារនេះតែងតែជួយរុញ ឬញាត់មនុស្សនៅពេលដែលមានមនុស្សច្រើនពេលព្រឹក និងពេលល្ងាច។
៦/ ខេត្តសៀមរាប ប្រទេសកម្ពុជា គឺជាខេត្តទេសចរណ៍ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗកំណើនអ្នកទេសចរបានកើនឡើងជាលំដាប់ដែលធ្វើឱ្យមានការកកស្ទះនៅតំបន់កម្សាន្តមួយចំនួនកាន់តែពិបាក។ ជាពិសេសម៉ាស៊ីនឡានម៉ូតូបានធ្វើឱ្យមានការរញ្ជួយដល់ប្រាសាទធំៗនៅតំបន់អង្គរ ដែលជាហេតុនាំឱ្យអជ្ញាធរបិទផ្លូវមិនឱ្យធ្វើដំណើរដោយយានយន្តនៅមុខប្រាសាទអង្គរវត្ត។
៧/ ទីក្រុងឡុងដ៍ Great Britain ដែលមានការកកស្ទះខ្លាំងបំផុតនៅព្រឹកថ្ងៃអង្គារ និង ថ្ងៃព្រហស្បត្តិ៍ពេលរសៀលដែលបានធ្វើឲ្យអ្នកបើកបរមិនហ៊ានបើកបរក្នុងថ្ងៃនេះ ចំណែកឯផ្លូវរថភ្លើងក្រោមដីដែលមានអ្នកដំណើរចំនួន១០០.៣លានក្នុងមួយឆ្នាំ។
៨/ ទីក្រុងមុស្កូ ប្រទេសរុស្សី ដែលធ្លាប់មានការកកស្ទះរយៈពេល៣ដល់ថ្ងៃនៅឆ្នាំ២០១២បណ្តាលមកពីអាកាសធាតុត្រជាក់ធ្លាក់ព្រីលទឹកកកអាក្រក់បំផុត។
៩/ ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល ដែលមានការកកស្ទះខ្លាំងបំផុតនៅរៀងរាល់ថ្ងៃសុក្រដែលមានការកកស្ទះប្រវែងពី១៥០គីឡូម៉ែត្រ រហូតដល់ ២០០គីឡូម៉ែត្រ។
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍