ផ្អើលពេញក្រុងស្វាយរៀង ម្តងនេះអ្នកមេម៉ាយធ្វើកម្មវិធីខួបគម្រប់«មេម៉ាយ៣ឆ្នាំ» អញ្ជើញភ្ញៀវ១០តុ
ខេត្តស្វាយរៀងៈ មានការនិយាយតៗគ្នា ហើយស្ទើរមិនគួរឱ្យជឿថារឿងដ៏ចម្លែកមួយដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ក៏ដូចអ្នកខេត្តស្វាយរៀង នៅពេលដែល ឃើញ លិខិតអញ្ជើញចូលរួមកម្មវិធីគម្រប់ខួបមេម៉ាយ៣ឆ្នាំ ដែលពិធីនេះបានធ្វើនៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ នៅភូមិ រោងបន្លែ សង្កាត់/ក្រុងស្វាយរៀង ។
ស្ត្រីដែលជាអ្នកមេម៉ាយបានបីឆ្នាំនេះបាននិយាយឱ្យដឹងថា រូបគាត់ធ្លាប់មានប្តី២ដងរួចមកហើយថែមទាំងមានកូនស្រីមួយអាយុ៩ឆ្នាំទៀត។ ប្តីទី១រស់នៅជាមួយគ្នាបាន៧ឆ្នាំដោយមិនចុះសម្រុងជាមួយគ្នាក៏លែងលះគ្នាទៅ។ ហើយលើកក្រោយមកអ្នកមេម៉ាយបានរៀបការម្តងទៀតដោយរួមរស់ជាមួយប្តីទី២បានតែ៣ឆ្នាំ ដែលជាកម្មអកុសលក៏លែងលះគ្នាលើកទី២ម្តងទៀត។
ប្រភពខាងលើបានបន្តទៀតថា៖ គោលបំណងការដែលគាត់រៀបចំកម្មវិធីនេះឡើងដើម្បីចង់អោយមនុស្សស្រីដែលមានការលែងលះគ្នាជាមួយប្តីហើយនៅភាពមេម៉ាយសូមកុំអោយមានការបាក់ទឹកចិត្តហើយត្រូវខិតខំរៀនរស់នៅដោយខ្លួនឯងបើទោះបីយើងគ្មានប្តីក៏ដោយ។ជាពិសេស ត្រូវខិតខំរកស៊ីចិញ្ចឹមកូន។
ដូច្នេះហើយទើបគាត់បង្កើតកម្មវិធីនេះឡើងគឺចង់ឱ្យមនុស្សស្រីទាំងអស់ដែលជាស្ត្រីធ្លាប់មានប្រវត្តិលែងលះប្តី ត្រូវតែរឹងមាំឡើង។ ដើម្បីអស់ចង្ងល់ទាំងនោះក្រុមការងារយើងបានមកដល់ទីតាំងផ្ទះធ្វើកម្មវិធីនេះផ្ទាល់ដែលបានរៀបចំប្រារព្ធពិធីខួបគម្រប់មេម៉ាយ៣ឆ្នាំដើម្បីផ្តិតរូបភាព៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍