Connect with us

តៃវ៉ាន់​ ​នឹង​ចេញច្បាប់​ដាក់ទោស​ប្រហារជីវិត​អ្នក​បើក​បុក​គេ​ស្លាប់​ ​ដោយចេតនា​

កោះ​តៃវ៉ាន់​ ​៖​ ​កាលពី​ថ្ងៃទី២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​គណៈរដ្ឋ​មន្ត្រី​កោះ​តៃវ៉ាន់​ ​បាន​ឯកភាព​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ ​ដោយ​ចាត់ទុក​ការ​បើកបរ​បុក​គេ​ស្លាប់​ ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ ​ជា​ករណី​ឃាតកម្ម​ ​។​ ​


​ច្បាប់​នេះ​ ​នឹង​ដាក់ទោស​ប្រហារជីវិត​ ​ប្រសិនបើ​រក​ឃើញថា​ ​អ្នកបើកបរ​មាន​ចេតនា​បុក​អ្នកដទៃ​ឲ្យ​ស្លាប់​ ​ឬ​ ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​ ​បើសិនជា​ករណី​អចេតនា​ ​។​ ​សេចក្ដីព្រាង​ច្បាប់​ ​នឹង​ត្រូវ​ឆ្លង​សភា​តៃវ៉ាន់​ ​ស្រប​ពេល​ដែល​ក្រុម​សិទ្ធិមនុស្ស​ ​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​ ​និង​ទាមទារ​ឲ្យ​មាន​ភស្តុតាង​ ​និង​ការស្រាវជ្រាវ​គ្រប់ជ្រុងជ្រោយ​។​ បច្ចុប្បន្ន​ ​ទោស​ចំពោះ​អ្នក​បើក​បុក​គេ​ស្លាប់​ដោយសារ​ស្រវឹង​ ​ត្រូវ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ​១០ឆ្នាំ​ ​នៅ​កោះ​តៃវ៉ាន់​ ​។​ ​សេចក្ដីព្រាង​ច្បាប់​ខាងលើ​ ​ក៏​នឹង​បន្ថែម​រយៈពេល​នៃ​ការ​ជាប់ពន្ធ​នា​គារ​ផង​ដែរ​ ​ប្រសិនបើ​ជន​បង្ក​ ​ប្រព្រឹត្ត​បទល្មើស​ដដែល​សាជាថ្មី​ ​ក្នុងអំឡុងពេល៥ឆ្នាំ​ ​ដោយ​អាច​ជាប់គុក​ ​១២ឆ្នាំ​ ​ករណី​បើក​បុក​ ​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ​ ​។


​គួរ​បញ្ជាក់​ថា​ ​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ ​ដែល​អនុវត្ត​ច្បាប់​ប្រហារជីវិត​ចំពោះ​ករណី​បុក​ស្លាប់​ពេល​ស្រវឹង​។​ ​តួយ៉ាង​ ​ប្រទេស​ចិន​ ​និង​នៅ​រដ្ឋ​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​ ​កំពុង​អនុវត្ត​ច្បាប់​នេះ​។​ ​តៃវ៉ាន់​ ​បាន​អនុវត្ត​ទោស​ប្រហារជីវិត​សាឡើងវិញ​ ​កាលពី​ឆ្នាំ២០១០​ ​ក្រោយ​ផ្អាក​រយៈ​ ​៥ឆ្នាំ​ ​៕​


​​ប្រភព​៖​ ​New​ ​Straits​ ​Times​
​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម