Connect with us

ជប៉ុន​ ​ផ្ដល់​ ​៣០លាន​ដុល្លារ​ ​ជួយ​ពង្រីក​ប្រព័ន្ធ​ផ្ដ​ត់​ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា​

ភ្នំពេញ​ ​៖​ ​រាជរដ្ឋាភិបាល​ជប៉ុន​ ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ ​៣០​ ​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ​នៅ​ខេត្តកំពង់ធំ​ ​ដែល​មាន​ទីភ្នាក់ងារ​ ​JICA​ ​ដើរតួ​ជា​ភ្នាក់ងារ​សម្របសម្រួល​ ​។​


​ពិធី​ចុះហត្ថលេខា​ស្តី​ពី​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​សម្រាប់​ដំណើរការ​គ្រប់គ្រង​រោងចក្រ​ប្រព្រឹត្ត​កម្ម​សម្អាត​ទឹក​ ​និង​គម្រោង​ពង្រីក​សមត្ត​ភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​នៅ​ខេត្តកំពង់ធំ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​រវាង​លោក​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ជាមួយ​លោក​ ​Noriyuke​ ​Arakava​ ​ប្រធាន​ក្រុមហ៊ុន​ ​គូ​បូ​តា​(​ ​Kubota​ ​Construction​ ​Co​.​,​Ltd​.​)​។​
​តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​បាន​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​សម្រាប់​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពង់ធំ​ ​និង​សាងសង់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ​មាន​អនុភាព​ ​៧៥០០ម៉ែត្រ​ត្រីគុណ​ ​ក្នុង​មួយថ្ងៃ​ ​និង​បណ្តាញ​ចែកចាយ​ ​១៥២គ.ម​។​


​ទន្ទឹម​នឹង​នេះ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​មាន​ទឹកចិត្ត​សប្បាយរីករាយ​ដោយ​ឃើញ​ប្រទេស​កម្ពុជា​ ​មាន​វិស័យ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់តាំងពី​ទស​វត្យ​ឆ្នាំ១៩៩០មក​ ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​សម្រេច​បានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ ​ក្រោម​កិច្ច​សហ​ប្រតិ​បត្ត​ការ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​មួយ​រវាង​កម្ពុជា​-​ជប៉ុន​។​
​លោក​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ​ចម​ ​ប្រសិទ្ធ​ ​មាន​ប្រសា​សន៏​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​រហូតដល់​តំបន់ជនបទ​ ​ដោយ​នៅ​ឆ្នាំ​ ​២០២៣​ ​ត្រូវ​សម្រេច​ឲ្យបាន​ ​៩០ភាគរយ​នៃ​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ ​ហើយ​នៅ​ឆ្នាំ២០២៥​ ​គឺ​ត្រូវ​សម្រេច​ទៅតាម​ផែនការ​ ​ឲ្យបាន​ ​១០០ភាគរយ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម