Connect with us

ស្អា​តៗ​ដល់ហើយ​!​ ​តោះ​មក​មើល​សម្រស់អ៊ំៗ​ក្នុង​កម្មវិធី​ប្រឡង​ ​បរ​វក​ញ្ញា​វ័យ​ចំណាស់​

ភ្នំពេញ​៖​ ​ខណៈ​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ​ឆ្នាំ​ ​កុរ​ ​ឯកស័ក​ ​ពុទ្ធ​ស័ក​រាជ​ ​២៥៦២​ ​នឹង​ឈាន​ចូល​មកដល់​ក្នុង​ពេល​ឆាប់​ៗ​ ​កម្មវិធី​ ​សង្ក្រាន្ត​ ​ជាច្រើន​ត្រូវ​បាន​គេ​រៀបចំ​ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​។​ ​ក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក៏​នឹង​រៀបចំ​កម្មវិធី​ ​សង្ក្រាន្ត​ ​ពោធិ៍​សែន​ជ័យ​ ​ឆ្នាំ​ ​២០១៩​ ​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​មួយ​នេះ​។​ ​

អ្វី​ដែល​ខុសប្លែក​ពី​កម្មវិធី​សង្ក្រាន្ត​ដទៃទៀត​នោះ​គឺ​ ​កម្មវិធី​ ​សង្ក្រាន្ត​ ​ពោធិ៍​សែន​ជ័យ​ ​ឆ្នាំ​ ​២០១៩​ ​នឹង​មានការ​ប្រកួត​ ​បរ​វក​ញ្ញា​វ័យ​ចំណាស់​ ​ដែល​ជា​កម្មវិធី​ដែល​ផ្តល់​ឱកាស​ឲ្យ​ ​មាមីង​ ​អ៊ំៗ​វ័យ​ចំណាស់​ចូលរួម​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ពួកគាត់​។​ ​ចង់​ដឹង​ថា​ពួកគាត់​មាន​សម្រស់​ ​និង​កំពុង​ត្រៀមខ្លួន​យ៉ាងណា​ខ្លះ​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៖​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ ​សង្ក្រាន្ត​ ​ពោធិ៍​សែន​ជ័យ​ ​ឆ្នាំ​ ​២០១៩​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៥​ ​ទី៦​ ​និង​ទី៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​នៅ​វិទ្យាល័យ​ហ៊ុន​ ​សែន​ជម្ពូ​វ័ន្ត​។​ ​កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា​ថា​តើន​រណា​នឹង​ក្លាយជា​បរ​វក​ញ្ញា​វ័យ​ចំណាស់​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

    Loading...

    ពេញនិយម