Connect with us

អេន​ជេ​លី​ណា​ ​ជូ​លី​ ​នឹង​ចូល​សម្ដែង​ក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម​ ​Marvel​

បរទេស​ ​៖​ ​ផលិតកម្ម​ ​Marvel​ ​កំពុង​ទាក់ទង​នាំ​យក​តារា​សម្ដែង​ឆ្នើម​ជើងចាស់​ ​អ្នកស្រី​ ​អេន​ជេ​លី​ណា​ ​ជូ​លី​ ​(​Angelina​ ​Jolie​)​ ​ដើម្បី​សម្ដែង​ជា​តួអង្គ​មួយ​ ​ដែល​មាន​ដើមកំណើត​ពី​ពួក​ ​The​ ​Eternals​ ​។​ ​


​តារា​សម្តែង​ ​និង​ជា​អ្នកដឹកនាំ​ខ្សែភាពយន្ត​ ​”​មុនដំបូង​ ​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​”​ ​រូប​នេះ​ ​អាច​នឹង​ចូលរួម​ក្នុង​ខ្សែភាពយន្ត​ថ្មី​ ​ដែល​គ្រោង​ចេញ​នៅពេល​ខាងមុខ​ ​ដឹកនាំ​ដោយ​លោកស្រី​ ​Chloe​ ​Zhao​ ​។​

​តំណាង​តារា​សម្ដែង​វ័យ៤៣ឆ្នាំ​រូប​នេះ​ ​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ ​ជុំវិញ​ការចរចា​គ្នា​រវាង​អ្នកស្រី​ ​ជូ​លី​ ​ជាមួយ​ ​Marvel​ ​នោះ​ទេ​ ​។​ The​ ​Eternals​ ​ដែល​សរសេរ​ដោយ​លោក​ ​Jack​ ​Kirby​ ​កាលពី​ឆ្នាំ១៩៧៦​ ​គឺជា​ពពួកមនុស្ស​អស្ចារ្យ​ ​ដែល​ត្រូវ​បាន​កើត​ចេញពី​ពពួក​ ​Celestials​ ​។​ ​ពពួក​ ​Eternals​ ​នេះ​ដែរ​ ​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ខ្សែភាពយន្ត​មុន​របស់​ ​Marvel​ ​ដូចជា​តួអង្គ​ ​Thanos​ ​ក្នុង​ខ្សែភាពយន្ត​ ​“​Avengers​”​។​ ​

ចំណែក​ ​Ego​ ​ដែល​ត្រូវជា​ឪពុកចិញ្ចឹម​របស់​ ​Star​-​Lord​ ​ជា​ ​ពពួក​ ​Celestial​ ​ក្នុង​ខ្សែភាពយន្ត​ ​”​Guardian​ ​of​ ​the​ ​Galaxy​”​។​ ​ហើយ​ពពួកមនុស្ស​ ​Eternals​ ​ជា​អ្នកការពារ​ផែនដី​ ​ពី​ពពួក​ ​Daviants​ ​។​


​សូមជម្រាប​ថា​ ​អ្នកស្រី​ ​ជូ​លី​ ​គឺជា​សមាជិក​របស់​ផលិតកម្ម​ ​Disney​ ​ហើយ​ជាក់ស្ដែង​ ​គាត់​បាន​សម្ដែង​ជា​តួអង្គ​ក្នុង​រឿង​ ​“​Maleficent​”​ ​។​ ​ជាង​នេះ​ទៅទៀត​ ​គេ​បាន​ស្គាល់​អ្នកស្រី​ ​ក្នុង​ខ្សែភាពយន្ត​ ​“​Tomb​ ​Raider​”​ ​”​Mr​.​ ​&​ ​Mrs​.​ ​Smith​”​ ​និង​ ​”​Salt​”​ ​។​ សូម​បញ្ជាក់​ថា​ ​ផលិតកម្ម​ ​Marvel​ ​ជា​ផលិតកម្ម​ដែល​ ​ផលិត​ដែល​ខ្សែភាពយន្ត​បែប​ ​Superhero​ ​តែប៉ុណ្ណោះ​៕​


​ប្រភព​៖​ ​Vanity​ ​Fair​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

Loading...

ពេញនិយម