Connect with us

អគ្គស្នងការ​រង​ ​ប្រាប់​នគរបាល​អគ្គិភ័យ​ ​ឲ្យ​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តំបន់​ជួប​គ្រោះ​រាំងស្ងួត​

កំពង់ស្ពឺ​៖​ ​អគ្គស្នងការ​រង​ ​បាន​ណែនាំ​ដល់​នគរបាល​អគ្គិភ័យ​ទាំងអស់​ ​បង្កើន​ការងារ​បង្ការ​ ​និង​ណែនាំ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត​ ​ទាក់ទង​នឹង​បញ្ហា​អគ្គិភ័យ​ ​ជាពិសេស​ប្រជាពលរដ្ឋ​ ​នៅ​តាម​ទី​ជនបទ​ ​ខណៈ​តំបន់​ខ្លះ​ជួប​បញ្ហា​រាំងស្ងួត​នោះ​។​


​ការណែនាំ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្គោល​ស្តី​ពី​បង្ការ​ ​ពន្លត់​អគ្គិភ័យ​ ​និង​សង្រ្គោះ​ ​នៅ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម​ ​នា​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ព្រឹក​ថ្ងៃទី២៩​ ​ខែមីនា​នេះ​ ​។​ ​​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​ឧត្តមសេនីយ៍ឯក​ ​សេក​ ​ភូមី​ ​ក៏បាន​លើកទឹកចិត្ត​ដល់​នគរបាល​អគ្គិភ័យ​ទាំងអស់​ ​ត្រូវ​បង្កើន​ជំនាញ​ ​និង​ពន្លឿន​សកម្មភាព​របស់​ខ្លួន​ ​ក្នុង​ការ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​ជូន​ដល់​ប្រជាពលរដ្ឋ​ ​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​មានប្រសិទ្ធភាព​បន្ថែម​ទៀត​ ​និង​ប្រកបដោយ​វិជ្ជាជីវៈ​បំផុត​ ​។​

ឧត្តមសេនីយ៍ឯក​ ​សេក​ ​ភូមី​ ​បាន​សង្កត់ធ្ងន់​ថា​ ​ក្នុងនាម​ជា​នគរបាល​បង្ការ​ ​ពន្លត់​អគ្គិភ័យ​ ​និង​សង្រ្គោះ​ ​ត្រូវតែ​មានចិត្ត​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ​ ​ខណៈ​ពេល​ដែល​ពួកគាត់​ជួបនឹង​បញ្ហា​គ្រោះថ្នាក់​ដោយសារ​អគ្គិភ័យ​ ​។​


​បើ​តាម​របាយការណ៍​ ​បាន​បង្ហាញថា​ ​កាលពី​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​អគ្គិភ័យ​ ​បាន​កើតឡើង​ចំនួន​ ​៥៣៤លើក​ ​កើនឡើង​ ​២០លើក​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ​១៧នាក់​ ​និង​រង​របួស​ ​៥២នាក់​ ​ព្រមទាំង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ ​ចំនួន​ ​៥៥៣ខ្នង​ ​និង​ឆេះ​តូប​ ​ចំនួន​ ​៣៩៦តូប​។​
​មូលហេតុ​ដែល​ឆេះ​ ​ភាគច្រើន​នៅតែ​ផ្តើម​ចេញ​ ​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ ​និង​ការ​ធ្វេសប្រហែស​រឿង​ភ្លើង​ចង្រ្កាន​-​ទៀន​-​ធូប​ជាដើម​ ​។​ ​ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ ​បាន​រួសរាន់​ចេញ​អន្តរាគមន៍​សង្រ្គោះ​ ​បាន​ចំនួន៤៥៥លើក​។​ ​


​អគ្គស្នងការ​រង​ ​ក៏បាន​បង្ហាញ​ពី​មោទនភាព​ផង​ដែរ​ថា​ ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ​ ​មានការ​កោតសរសើរ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ដោយសារតែ​ការ​ពន្លត់​ ​និង​សង្រ្គោះ​ ​ពុំ​មានការ​ទាមទារ​លុយ​ពី​ពួកគាត់​ ​ជា​ថ្នូរ​ក្នុង​ការ​ពន្លត់​ ​ពេល​ដែល​កំពុង​ឆេះ​ផ្ទះ​របស់​ពួកគាត់​នោះ​ទេ​ ​៕​

    Loading...

    ពេញនិយម