Connect with us

ក្រសួងធនធានទឹក បន្ថែមម៉ាស៊ីនបូមទឹក រំដោះជំនន់ទឹកភ្លៀងនៅក្រុងស្ទឹងត្រែង

នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង បន្ថែមទៀត កំពុងត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រៀបចំដំឡើង ដើម្បីជួយអន្តរាគមន៍បូមទឹករំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីក្រសួង បានអោយដឹងថា មកដល់ពេលនេះ ការអន្តរាគមន៍បូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម សរុប ចំនួន ០៣ គ្រឿង នៅលើ ០៣ ទីតាំងផ្សេងៗគ្នា ក្នុងនោះ ៖
– ទីតាំងទី ១ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ។
– ទីតាំងទី ២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង ។
– ទីតាំងទី ៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ។
គួរបញ្ជាក់ថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ។
ជាមួយគ្នានេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ស្រុកសេសាន មួយចំនួនបន្ថែមទៀត នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ។
សូមជម្រាបជូនថា គិតត្រឹម ព្រឹកថ្ងៃទី ៣១ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៩៣ ម ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម ប៉ុណ្ណោះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម