បើមិនកាត់បន្ថយទេ បន្តិចទៀតមនុស្ស នឹងរស់នៅជាមួយសម្រាមប្លាស្ទីកហើយ
ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កំណើនប្លាស្ទីក បានកើនឡើងជាលំដាប់ ដែលធ្វើអោយប៉ះពាល់ជាខ្លាំងដល់បរិស្ថាន។ អ្នកប្រើប្រាស់មួយចំនួន មិនបានដឹងទេថា ប្លាស្ទីកដែលពួកគាត់ប្រើហើយមានតែ ៩%ប៉ុណ្ណោះ ដែលយកមកកែច្នៃ ចំណែកឯជាង ៨០% គឺត្រូវបានបោះចោលពាសវាលពាសកាល ។
សម្រាមប្លាស្ទីក មួយចំនួនធំ ត្រូវបានហូរចូលទៅស្ទឹង ទន្លេ និងចុងក្រោយ គឺហូរចូលទៅក្នុងសមុទ្រ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ជីវចម្រុះជាខ្លាំង ជាពិសេស នៅពេលដែលត្រីស៊ីសម្រាមប្លាស្ទីកទាំងនោះ គឺវាក៏នឹងធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សយើងដូចគ្នា ដោយសារតែថង់ប្លាស្ទីក ផលិតឡើងដោយសារធាតុគីមីជាច្រើន ។
ដោយឡែក សម្រាមប្លាស្ទីកមួយចំនួនទៀត ត្រូវបានកប់នៅក្នុងដី ដែលវាមិនងាយរលាយឡើយព្រោះវាមានអាយុកាលច្រើនជាងមនុស្សរាប់រយឆ្នាំ ។
បើតាមរបាយការណ៍ នៅក្នុងឆ្នាំ២០១៧កន្លងទៅ ចំនួនសម្រាមប្លាស្ទីក បានកើនឡើង៣០០លានតោន ដែលវាជាចំនួនស្ទើរតែស្មើទម្ងន់សរុបទាំងអស់របស់មនុស្សទូទាំងពិភពលោក។ ថង់ប្លាស្ទីកភាគច្រើន គឺលក់ចេញទៅតាមសាលារៀន ហាង និងទីផ្សារ ព្រោះវាមានភាពងាយស្រួល ស្រាល ស្វិត និងមានតម្លៃថោក ។
កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការកាត់បន្ថយថង់ប្លាស្ទីក ឲ្យបាន៧០%នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែផែនការនេះ អាចដំណើរការទៅបាន គឺត្រូវការកិច្ចសហការពីប្រជាពលរដ្ឋទាំងអស់គ្នា ។
ក្រុមអ្នកបរិស្ថាន បាននិយាយថា ប្រសិនបើមិនមានដំណោះស្រាយទេ កំណើនប្លាស្ទីក នឹងកើនឡើងប្រមាណ ៥០០% នៅឆ្នាំ២០៥០ ។ ដូចនេះ ប្រជាពលរដ្ឋ គួរតែជួយកាត់បន្ថយទាំងអស់គ្នានូវការប្រើប្រាស់កែវជ័រ ទុយោ ថង់ប្លាស្ទីក និងប្រអប់ស្នោរ ដើម្បីបរិស្ថានស្អាត និងសុខភាពមនុស្សទូទាំងពិភពលោក ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍