Connect with us

វៀតណាម​ ​ប្រឆាំង​នឹង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ចិន​ ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

វៀតណាម​ ​៖​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ប្រទេស​វៀតណាម​ ​បាន​ប្រកាស​ប្រឆាំង​នឹង​លំហាត់​សមយុទ្ធ​របស់​ចិន​ ​ដែល​មានការ​បាញ់​គ្រាប់​ពិត​ ​នៅ​ប្រជុំកោះ​ ​ដែល​កំពុង​មាន​ជម្លោះ​ ​Paracel​ ​និង​ ​Spratly​ ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​និង​គម្រោង​សាង​សង់​ផ្សេង​ៗ​នៅ​ប្រជុំកោះ​ ​Paracel​ ​។​


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ ​លោកស្រី​ ​Le​ ​Thi​ ​Thu​ ​Hang​ ​បាន​ឲ្យដឹង​ថា​ ​ក្រសួង​ ​បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅ​ភាគី​ចិន​ ​ដើម្បី​បង្ហាញ​ពី​ជំ​ហប្រ​ឆាំង​នឹង​សកម្មភាព​លំហាត់​សមយុទ្ធ​នេះ​ ​។​ ​លោកស្រី​ ​បន្ថែម​ថា​ ​វៀតណាម​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​ ​ប្រជុំកោះ​ ​Paracel​ ​និង​ ​Spratly​ ​ជា​របស់​ខ្លួន​ ​តាមច្បាប់​អន្តរជាតិ​ ​។​


​ប្រទេស​ចិន​ ​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ ​នៅ​កោះ​ ​Paracel​ ​កាលពី​ថ្ងៃទី២២​ ​ដល់​ ​២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​និង​មាន​ផែនការ​សាងសង់​ទីក្រុង​ ​និង​មូលដ្ឋាន​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​របស់​ខ្លួន​ ​នៅ​លើ​កោះ​ចំនួន​ ​៣​ ​ដែល​មាន​ជម្លោះ​។​ ​វៀតណាម​ ​បាន​ទាមទារ​ឲ្យ​ចិន​ ​បញ្ឈប់​សកម្មភាព​នេះ​ ​ដោយ​គោរព​ត្រូវ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ​និង​ជៀសវាង​សកម្មភាព​ដែល​អាច​បង្ក​ភាព​តានតឹង​ ​និង​ស្ថានភាព​ដ៏​ស្មុគស្មាញ​ ​ក្នុង​តំបន់​ ​៕​


​ប្រភព​៖​ ​Vietnam​ ​News​
​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

    Loading...

    ពេញនិយម