Connect with us

Gonzalo​ ​Higuain​ ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​

បរទេស​៖​ ​កីឡាករ​ ​Higuain​ ​ ​វ័យ៣១ឆ្នាំ​ ​របស់​ក្លិប​ ​Chelsea​ ​ ​ដែល​ខកខាន​មិនបាន​បង្ហាញខ្លួន​ ​ចាប់តាំងពី​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​ចប់​ ​ ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​ ​ ​ព្រោះ​ចង់​មាន​ពេល​នៅជា​មួយ​គ្រួសារ​ ​ឲ្យបាន​ច្រើន​ ​។​ ​ ​​

ខ្សែប្រយុទ្ធ​ ​ដែល​បង្ហាញខ្លួន​បាន​ ​៧៥ប្រកួត​ ​ឲ្យ​ជម្រើសជាតិ​ ​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចូលនិវត្តន៍​ថា​ ​៖​ ​”​ ​ខ្ញុំ​ ​សម្រេចចិត្ត​បែបនេះ​ ​ព្រោះតែ​ខ្ញុំ​ ​ចង់​មាន​ពេលវេលា​ច្រើន​ជាមួយ​គ្រួសារ​ ​និង​ ​ចំណាយពេល​ជាមួយ​កូនស្រី​របស់ខ្ញុំ​ ​។​ ​ហើយ​ក្នុង​ពេល​ជាមួយគ្នា​នេះ​ ​ខ្ញុំ​គិតថា​ ​ខ្ញុំ​បាន​ផ្ដល់​អ្វី​ ​គ្រប់យ៉ាង​ឲ្យ​ប្រទេស​របស់ខ្ញុំ​ ​តាមដែល​អាច​ធ្វើ​បាន​អស់ហើយ​ ​”​ ​។​ ​

Higuain​ ​ធ្លាប់​ជួយ​ជម្រើសជាតិ​អាហ្សង់ទីន​ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​ពាន​ធំៗ៣ដង​ ​ ​ក្នុង​នោះ​ ​មាន​ ​ ​World​ ​Cup​ ​២០១៤​,​ ​Copa​ ​America​ ​២០១៥​ ​និង​ ​២០១៦​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម