Connect with us

បើ​ ​ManCity​ ​អាច​រ៉ាប់រង​បាន​ ​១៥ប្រកួត​ទៀត​ ​ក្លិប​នឹងអាច​ឈ្នះ​ពាន​ ​៤​ ​ក្នុង១រដូវ​កាល​

អង់គ្លេស​៖​ ​ក្រោយ​ការប្រកួត​អន្តរជាតិ​ត្រូវ​បញ្ចប់​ ​កីឡាករ​ ​Manchester​ ​City​ ​ត្រូវ​ត្រលប់​ទៅវិញ​ដោយ​ពួកគេ​នៅ​មាន​ ​១៥ប្រកួត​ទៀត​ ​ដើម្បី​ឈ្នះ​ពាន​ ​៤​ ​ក្នុង១រដូវ​កាល​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។​


​ជាមួយនឹង​ពាន​ ​League​ ​Cup​ ​ដែល​ស្ថិតនៅ​ក្នុង​ដៃ​រួច​ទៅ​ហើ​នោះ​ ​ពួកគេ​នៅសល់​ពាន​ ​៣ទៀត​ ​គឺ​ ​Premier​ ​League​ ​ដែល​តាម​ ​២ពិន្ទុ​ពីក្រោយ​ ​Liverpool​ ​ជាមួយនឹង​ ​១ប្រកួត​នៅក្នុង​ដៃ​ ​ហើយនឹង​ជួប​ក្លិប​ ​Brighton​ ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​FA​ ​Cup​ ​រួម​នឹង​ប៉ះ​ ​Tottenham​ ​នៅក្នុង​វគ្គ​ ​១​/​៤​ ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League​ ​។​


​ក្រុម​មេឃ​ខៀវ​លេង​បាន​ ​៤៨ប្រកួត​រួចមក​ហើយ​នៅ​រដូវ​កាល​នេះ​ ​ដោយ​មិនរាប់​បញ្ចូល​ជ័យជម្នះ​ពាន​ ​Community​ ​Shield​ ​របស់​ពួកគេ​លើ​ក្រុម​តោ​ខៀវ​ ​Chelsea​ ​ខណៈ​ពួកគេ​ ​នឹង​ត្រូវ​រ៉ាប់រង​ការប្រកួត​សរុប​ចំនួន​ ​៦៣ប្រកួត​ ​ដើម្បី​ឈ្នះ​ពាន​ ​៤​ ​ក្នុង​មួយ​រដូវ​កាល​ ​។​ ​
​ម៉្យាងវិញទៀត​ ​អាច​និយាយ​បាន​ថា​ ​នេះ​ជាស​ម័យ​កាល​ ​Manchester​ ​Is​ ​Blue​ ​នៅពេល​ដែល​ក្រុម​នេះ​ ​បាន​បំបែក​កំណត់ត្រា​ ​មាន​ពិន្ទុ​ ​និង​ការ​រក​គ្រាប់​បាល់​ច្រើនជាង​គេ​បង្អស់​ ​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ពានរង្វាន់​រដូវ​កាល​នេះ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម