Connect with us

រាជ​នី​ក្រមា​ ​មាន​ ​សូ​នី​តា​ ​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ ​តាម​បណ្តាញ​សង្គម​

ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​រាជ​នី​ក្រមា​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ហាក់ដូចជា​មិន​សប្បាយចិត្ត​ចំពោះ​នរណា​ម្នាក់​ ​បន្ទាប់ពី​កញ្ញា​ ​បាន​ប្រកាស​ថា​ ​នឹង​ចូលរួម​ធ្វើ​នំបញ្ចុក​ ​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា​ ​ក្នុង​ឱកាស​បុណ្យ​ភូមិ​ខាងមុខនេះ​ ​។​ ​

​តារា​សម្តែង​ដែល​ទស្សនិកជន​ ​ធ្លាប់តែ​ឃើញ​គាត់​សប្បាយរីករាយ​ ​និង​មិន​ឈ្នានីស​អ្នកណា​ ​ស្រាប់​ពេល​តែ​នេះ​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ ​និង​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ​Instagram​ ​ថា​ ​«​ខំប្រឹង​ដោយ​ញើស​ឈាម​ខ្លួនឯង​ ​ទោះបី​មិន​អស្ចារ្យ​ ​និង​មិនបាន​ច្រើន​ដូច​គេ​!​ ​តែ​ក៏​សប្បាយ​នូវ​អ្វី​ដែល​ខ្លួនឯង​មាន​…​»​។​ ​

កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ជាតា​រា​សម្តែង​ម្នាក់​ ​ដែល​តែងតែ​ចូលចិត្ត​ជួយ​ដល់​អ្នកដទៃ​ ​ជាពិសេស​ ​ចាស់ជរា​ ​កុមារ​កំព្រា​ ​និង​ត្រូវ​បាន​គេដាក់​ងារ​ឲ្យ​ជា​រាជ​នី​ក្រមា​ ​ដោយសារតែ​គាត់​ ​បាន​ជួយ​លើកកម្ពស់​ផលិតផល​ដែល​ធ្វើ​ពី​ក្រមា​ក្នុង​ស្រុក​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម