Connect with us

គ្រោះថ្នាក់​!​ ​ថ្នាំ​លើសឈាម​ ​៣ប្រភេទ​ ​អាច​បង្ក​មហារីក​ ​រោងចក្រ​ពី​ ​ឥណ្ឌា​ប្រកាស​ប្រមូល​ទៅវិញ​

ទាំង​រោងចក្រ​ផលិត​ឱសថ​ ​Hetero​ ​Labs​ ​បូករួម​ទាំង​ម្សិលមិញ​នេះ​ ​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​សឹង្ហ​បុរី​ ​បាន​ប្រកាស​ប្រមូល​ថ្នាំ​ ​និង​បញ្ជាក់​ពី​កម្រិត​គ្រោះថ្នាក់​ ​ថ្នាំ​ជំងឺលើសឈាម​ ​៣ប្រភេទ​ ​ក្រោយ​រក​ឃើញថា​ ​អាច​បង្ក​ជា​ជំងឺមហារីក​បាន​។​

​សារធាតុពុល​ ​Nitrosamine​ ​លើសកម្រិត​ដែល​មាន​ក្នុង​ពពួក​ថ្នាំ​ ​Losartan​ ​ទម្រង់​ ​៥០មិល្លីក្រាម​ ​និង​ ​១០០មិល្លីក្រាម​ ​មាន​ថ្នាំ​ ​Hypergen​,​ ​Losagen​ ​និង​ ​Losartas​ ​ផលិត​ដោយក្រុម​ហ៊ុន​ផលិត​ឱសថ​ ​Hetero​ ​Labs​ ​របស់​ឥណ្ឌា​ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ ​ប្រទេស​នេះ​ ​(​សឹង្ហ​បុរី​)​ ​អះអាង​ថា​ ​ពិតជា​ខុស​កម្រិតស្ដង់ដារ​ ​(​លើស​បរិមាណ​ធាតុផ្សំ​)​ ​និង​អាច​ឈាន​ដល់​បង្ក​ជា​រោគ​មហារីក​ពិតមែន​ ​ប្រសិនបើ​អ្នកជំងឺ​(​លើសឈាម​)​ ​នៅតែ​បន្ត​ប្រើប្រាស់​រយៈ​វែង​។​



​ដោយសារតែ​ឥទ្ធិពល​ថ្នាំ​ ​មិន​បង្ក​ហា​និ​ភ័យ​ភ្លាម​ៗ​ ​ក្រសួងសុខាភិបាល​ពន្យល់​បន្ថែម​ថា​ ​ស្ថានភាព​អ្នកជំងឺ​ពិតជា​ត្រូវការ​ថ្នាំ​នេះ​ ​ដើម្បី​ទប់ទល់​គ្រោះថ្នាក់​ ​ដូច្នេះ​ ​អ្នកជំងឺ​ដែល​កំពុង​ប្រើ​ ​ថ្នាំ​ទាំង​ ​៣ប្រភេទ​នេះ​ ​នៅ​បន្ត​ប្រើ​ធម្មតា​ ​ដោយសារ​ផល​ប៉ះពាល់​ស្ថិត​ក្នុង​កម្រិតទាប​នៅឡើយ​ ​ហើយ​ត្រូវការ​ពេល​យូរ​ក្នុង​ការវិវឌ្ឍន៍​ទៅជា​មហារីក​។​

​គ្រូពេទ្យ​ទាំង​រដ្ឋ​និង​ឯកជន​ ​ទូទាំង​ប្រទេស​សឹង្ហ​បុរី​ ​បាន​ចេញ​វេជ្ជបញ្ជា​ ​ឲ្យ​អ្នកជំងឺ​ ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំងនេះ​ ​ក្នុងចំណោម​អ្នកជំងឺ​(​លើសឈាម​)​ ​សរុប​ប្រមាណ​ ​១៣៧.០០០នាក់​ ​។​ ​នេះ​បើ​តាម​តួលេខ​ ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​ប្រទេស​នេះ​។​

​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​អះអាង​ថា​ ​ក្រុមហ៊ុន​ ​Hetero​ ​Labs​ ​បាន​ប្រកាស​ប្រមូល​ថ្នាំ​របស់​ខ្លួន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ទៅវិញ​ ​តាំងពី​ខែមុន​ម៉្លេះ​ ​ហើយ​ទីផ្សារ​បរទេស​មួយចំនួន​ក៏​ដូចគ្នា​។​ ​ឆ្លើយតបទៅនឹង​ ​ការប្រកាស​ប្រមូល​នេះ​ ​ក្រសួងសុខាភិបាល​សឹង្ហ​បុរី​ ​បាន​ធ្វើតេស្ដ​ថ្នាំ​ ​Losartan​ ​១០មុខ​ ​ហើយ​ជា​លទ្ធផល​ ​រក​ឃើញថា​ ​៣មុខ​ ​(​Hypergen​,​ ​Losagen​ ​និង​ ​Losartas​)​ ​ដែល​បាន​បញ្ជាក់​ខាងលើ​ ​មាន​បញ្ហា​។​

​ក្នុងករណី​មាន​សំណួរ​ ​ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ​ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ​។​ ​Hello​ ​Health​ ​Group​ ​មិន​ចេញ​វេជ្ជបញ្ជា​ ​មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬព្យាបាល​ជូន​ទេ​៕​

ប្រភព៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម