Connect with us

ភាពយន្តរឿង «អន្ទាក់ស្នេហ៍» តួសម្តែងភាគច្រើនសុទ្ធសឹងតែមកពីសាលាវិចិត្រសិល្បៈ

ថ្មីៗនេះភាពយន្តរឿងខ្មែរថ្មីមួយបានកំពុងតែផលិតសម្រាប់ដាក់បញ្ចាំងតាមរោងភាពយន្តនានាដែលជាស្នាដៃរបស់ផលិតកម្ម Space SP Production។ ភាពយន្តបែបស្នេហានៅ ស្រុកស្រែ បង្កប់នូវរសជាតិជាច្រើនទាំង កំប្លែង ទាំងមនោសញ្ចេតនា ទាំងមន្តអាគ ផងដែរ។

ដោយឡែករឿងអន្ទាក់ស្នេហ៏នេះនិពន្ធដោយលោកសាស្ត្រចារ្យចាន់ សារិន(សាស្ត្រចារ្យនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ) ហើយសិល្បករ និង សិល្បការនីចូលរួមសម្តែងដែលមានទេពកោសល្យជាច្រើនដែលមកពីសាលាមធ្យមសិក្សាសិល្បៈដូចជា លោកសាស្ត្រចារ្យអន សុភៈ; អ្នកគ្រូ កាន់ សុវណ្ណនី(តួក្នុងចំរៀងទុំទាវ យាយផាន់ និង អ្នកគ្រូ ព្រីង សុខាន់ណារិទ្ធ(អ្នកគ្រូរបាំបុរាណនៃសាលាមធ្យមសិក្សាវិចិត្រសិល្បះ។ ជាពិសេសតាមរយៈភាពយន្តខ្នាតធំថ្មីមួយនេះ អ្នកនាង សុខ សុម៉ាវត្តី និង លោក សន ពិសិដ្ឋ សម្តែងជាតួគូរស្នេហ៍លើកដំបូងជាមួយគ្នា។ រួមជាមួយតួកំប្លែងដូចជានាយសក់ធំលោកជីវ័ន្ត និងនាយស្វិតផងដែរ។

ជាការដែលគួរឱ្យកត់សម្គាល់នោះ ក្នុងការតែងនិពន្ធគឺអ្នកនិពន្ធ អ្នកនិពន្ធបានព្យាយាម យកលើខ្លឹមសារគ្រប់ឈុតឆាកដើម្បីបម្រើអារម្មណ៏ និងការកំសាន្តជូនទស្សនិកជន។ ទីកន្លែងថតដូចនៅក្នុងរូបនេះសុទ្ធសឹងតែទីជនបទស្រុកស្រែត្រជាក់ភ្នែកដែលបានផ្តល់ចំណីអារម្មណ៍ថ្មីដល់យុវវ័យ។ ខ្សែរភាពយន្តរឿងអន្ទាក់ស្នេហ៏នេះ កំពុងក្នុងដំណើរការនៃPost-productionហើយគ្រោងបញ្ចាំងតាមរោងភាពយន្តនានាក្នុងពេលឆាប់ៗនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម