Connect with us

រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ផ្លូវដែក​ឡើងវិញ​ ​ពី​ភ្នំពេញ​ ​ទៅ​ព្រះសីហនុ​

(​ភ្នំពេញ​)​៖​ ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងសាធារណការ​ ​និង​ ​ដឹកជញ្ជូន​ ​បានសម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ​រ៉ូ​យ៉ា​ល់​រេ​វ៉េ​ ​(​Royal​ ​Railway​)​ ​របស់​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​ ​តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល​ ​(​ពី​ភ្នំពេញ​ ​ទៅ​ខេត្ត​ព្រះសីហនុ​)​ ​នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដែល​បាន​ចេញ​នៅ​រសៀល​ថ្ងៃទី៣១​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​។​


​ក្រសួង​ ​បាន​បញ្ជាក់​ថា​ ​ការ​ផ្តល់​បន្ត​ប្រតិបត្តិ​ការ​ឡើងវិញ​នេះ​ដោយសារ​ ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ ​ក្នុង​ការសិក្សា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គិត​យុត្តិ​ ​និង​បច្ចេកទេស​ ​ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ផ្លូវដែក​ ​។​ ​ទន្ទឹម​នោះ​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ​ក្នុង​នោះ​ ​អាច​មានការ​ចូលរួម​ពី​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វ៉េ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង​ ​និង​ភាគ​ខាងត្បូង​ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ​ក្រុមហ៊ុននាំចេញ​និង​នាំចូល​ ​ពាណិជ្ជករ​ ​កសិករ​ ​និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ ​និង​ធ្វើឲ្យ​មាន​ភាព​ជឿជាក់​ ​មាន​សុវត្ថិភាព​ ​និង​មានតម្លៃ​សមរម្យ​៕​

Loading...

ពេញនិយម