Connect with us

ចូលចិត្ត​ទំនិញ​ចុះថ្លៃ​ ​១​ ​ថែម​ ​១​ ​ប្រយ័ត្ន​កើតជំងឺ​ធាត់​

គ្នាយើង​ចូលចិត្ត​ដើរ​ផ្សារ​ ​ជាពិសេស​ទិញ​អាហារ​ ​ចុះថ្លៃ​ ​(​Discount​ ​)​ ​ឬ​ទិញ​ ​១​ ​ថែម​ ​១​ ​អាច​ប្រឈម​នឹង​ការ​កើតជំងឺ​ធាត់​ខ្លាំង​។​ ​នេះ​បើ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​អង់គ្លេស​។​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីក​ ​ចក្រភព​អង់គ្លេស​ ​រក​ឃើញថា​ ​អ្នកចូលចិត្ត​ញ៉ាំ​អាហារ​ ​បែប​ទិញ​ចុះថ្លៃ​ ​មាន​ ​៥០​%​ ​ជួប​ហានិភ័យ​ជំងឺ​ធាត់​ខ្លាំង​ ​បើ​ធៀប​ទៅ​នឹង​អ្នក​ពុំសូវ​មាន​ចំណូល​ទិញ​តាមវិធី​នេះ​។​

​ការសិក្សា​ ​ផ្អែកលើ​ទិន្នន័យ​ ​១៦.០០០គ្រួសារ​ ​នៅ​អង់គ្លេស​ ​បាន​បង្ហាញថា​ ​ក្នុង​មួយ​គ្រួសារ​យ៉ាងតិច​មាន​អាហារ​ជា​ទំនិញ​ចុះថ្លៃ​ ​១​ ​ពេល​ក្នុងចំណោម​អាហារ​ទាំង​បី​ពេល​ ​ហើយ​អាហារ​ទាំងនោះ​ ​ភាគច្រើន​ជា​ទំនិញ​ដាក់​លក់ចុះថ្លៃ​មក​ពី​ផ្សារ​ទំនើប​។​ ​ចំពោះ​អាហារ​ដាក់​លក់ចុះថ្លៃ​ ​សុទ្ធសឹងតែ​ផ្តល់​ផល​មិនល្អ​ដល់​សុខភាព​ ​តួយ៉ាងដូចជា​ ​អាហារ​បំពង​ ​ពោត​លីង​ ​សូកូឡា​ ​និង​អាហារ​ហឹរ​ជាដើម​។​ ​សម្រាប់​អ្នកចូលចិត្ត​ទិញទំនិញ​ខាងលើ​ចន្លោះ​ ​៤០​-​៨០​ ​ភាគរយ​ ​មាន​ហានិភ័យ​ខ្ពស់​ដល់ទៅ​ ​៥៤​%​ ​អាច​កើតជំងឺ​ធាត់​ ​បើ​ធៀប​នឹង​អ្នកទិញ​ទំនិញ​ចុះថ្លៃ​ត្រឹម​ ​២០​ ​ភាគរយ​។​ ការសិក្សា​ខាងលើ​ ​គឺ​បាន​ធ្វើឡើង​ទៅតាម​មតិយោបល់​ពី​រដ្ឋាភិបាល​អង់គ្លេស​ ​បាន​ស្នើសុំ​ឲ្យ​មានការ​បិទ​ ​កម្មវិធី​ទិញ​ ​១​ ​ថែម​ ​១​ ​ទៅលើ​អាហារ​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ​ដែល​ជា​យុទ្ធ​សាស្រ្ត​ប្រឆាំង​កំណើន​ជំងឺ​ធាត់​ ​ជាពិសេស​លើ​ក្មេង​ៗ​។​

​បើ​តាម​លោក​ ​Alison​ ​Cox​ ​នាយក​ផ្នែក​ស្រាវជ្រាវ​ប្រឆាំង​ជំងឺមហារីក​ ​នៃ​មូលនិធិ​មជ្ឈមណ្ឌល​ស្រាវ​ជ្រា​ ​វ​ជំងឺមហារីក​ ​ចក្រភព​អង់គ្លេស​ ​បាន​និយាយ​ថា​ ​“​រដ្ឋាភិបាល​ ​បាន​ស្នើសុំ​ឲ្យ​បិទ​ការ​ដាក់​លក់ចុះថ្លៃ​លើ​អាហារ​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ត្រឹម​ម៉ោង​ ​៩​ ​យប់​។​ ​នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​កាន់ការ​ប្រឆាំង​នឹង​ជំងឺ​ធាត់​។​ ​សម្រាប់​ពេលនេះ​ ​ពួក​យើង​ចង់​ឃើញ​បម្រាម​ទៅលើ​ការ​ដាក់​ស្លាក​លក់ចុះថ្លៃ​លើ​អាហារ​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ​ក៏ដូចជា​ភេសជ្ជៈ​មួយចំនួន​ផង​ដែរ​ ​ជាពិសេស​ក្បែរ​កន្លែង​គិតលុយ​។​ ​ហើយ​ការ​ធ្វើបែប​នេះ​អាច​ជួយ​ឲ្យ​គ្រួសារ​ទាំងមូល​ជ្រើសរើស​ជម្រើស​ល្អ​សម្រាប់​សុខភាព​វិញ​”​។​

​នៅ​អង់គ្លេស​ ​ក្មេង​ម្នាក់​ក្នុងចំណោម​ ​៥នាក់​ ​មាន​បញ្ហា​ឡើង​ទំ​ងន់​ ​ឬ​ធាត់​ខ្លាំង​ ​ពេល​ពួកគេ​រៀន​បឋមសិក្សា​ ​ហើយ​ចំនួន​នេះ​កើនឡើង​ត្រីគុណ​ ​នៅពេល​គេ​ចប់​បឋមសិក្សា​។​ ​ការសិក្សា​រក​ឃើញ​ដែរ​ ​ភាពធាត់​ខ្លាំង​ ​ឬ​ជំងឺ​ធាត់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​ជំងឺមហារីក​ប្រមាណ​ ​១៣​ ​ប្រភេទ​ផ្សេង​ៗ​គ្នា​ ​រួម​ទាំង​ជំងឺមហារីក​ពោះវៀន​ ​និង​មហារីក​សុដន់​៕​ ​ក្នុងករណី​មាន​សំណួរ​ ​ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ​ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ​។​ ​Hello​ ​Health​ ​Group​ ​មិន​ចេញ​វេជ្ជបញ្ជា​ ​មិន​ធ្វើ​រោគវិនិច្ឆ័យ​ ​ឬព្យាបាល​ជូន​ទេ​៕​

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com