Connect with us

ឌី​ជេ​ណា​ណា​ ​កាន់តែ​ត្រូវប៉ាន់​បន្ទាប់ពី​ក្លាយជា​តំណាង​របស់​កម្មវិធី​ពិព័រណ៍​ដ៏​ធំ​មួយ​

ឌី​ជេ​ណា​ណា​ដែល​ល្បី​ជាពិធី​ការិនី​ដោះស្រាយ​រឿង​ស្នេហា​ ​និង​ទើបតែ​រៀបការ​ហើយ​ថ្មី​ៗ​នេះ​កាន់តែ​ត្រូវប៉ាន់​បន្ថែម​ទៀត​ ​នា​ចុងខែ​មេសា​នេះ​ដោយសារ​គាត់​បាន​ក្លាយជា​តំណាង​នៃ​កម្មវិធី​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩​ ​(​Home​ ​&​ ​Lifestyle​ ​Expo​)​ ​។​ ​

​ក្នុង​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​លំនៅ​ដ្ឋាន​ ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ ​ថ្ងៃទី​ ​២៦​ ​ដល់​ថ្ងៃទី​ ​២៧ខែមេសា​ ​២០១៩នេះ​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​ ​​ជាក់ស្តែង​ ​ដី​ជេ​ ​ណា​ណា​ ​ដែល​ជា​អ្នក​ផ្តល់​ប្រឹក្សា​ទាក់ទង​នឹង​ជីវិត​ ​និង​ស្នេហា​ ​និង​ជា​អ្នកតំណាង​ផ្លូវការ​ឲ្យ​ពិព័រណ៍​នេះ​ផ្ទាល់​បាន​ឲ្យដឹង​ថា​ ​“​ការទិញ​លំនៅ​ដ្ឋាន​មួយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុភមង្គល​ ​បន្ថែម​ពីនេះ​តម្រូវ​ការ​ផ្សេង​ៗ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏​ចាំបាច់​ត្រូវតែ​មាន​ដូចជា​ ​លំនៅ​ដ្ឋាន​ ​រថយន្ត​ ​គ្រឿង​បរិ​ក្ខា​ ​សិង្ហា​រឹម​ ​សំ​ភារ​កីឡា​ ​និង​មាន​ជាច្រើន​ទៀត​។​”​

​ក្នុង​កម្មវិធី​ពិព័រណ៍​ខាងមុខនេះ​មាន​សុទ្ធសឹងតែ​ក្រុម​ហ៊ុន​ធំៗ​ ​ល្បី​ចូលរួម​ដើម្បី​បង្ហាញ​ពី​ផលិតផល​របស់​ខ្លួន​ដល់​ភ្ញៀវ​ ​ទស្សនា​៕​

Loading...

ពេញនិយម