កម្ពុជា-ជប៉ុន រៀបចំការប្រកួតជ្រើសរើសជើងឯកស៊ីប៊ូយ៉ា ការ៉ាតេដូ លើកទី១
ភ្នំពេញ ៖ កម្ពុជា និងជប៉ុន បានរៀបចំការប្រកួតជ្រើសរើសជើងឯកស៊ីប៊ូយ៉ា ការ៉ាតេដូ លើកទី១ ដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ ស៊ីប៊ូយ៉ា តាកាស៊ី ។
ថ្លែងក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកកម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ឆ្នាំ២០១៩ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា លោកសាស្ត្រាចារ្យ ស៊ីប៊ូយ៉ា តាកាស៊ី គឺជាបុគ្គលដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយពង្រឹងវិស័យការ៉ាតេនៅកម្ពុជា តាំងពីឆ្នាំ២០០៩ រហូតដល់លោកព្រឹទ្ធាចារ្យ បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ។
លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ការប្រកួតនេះ ក៏ជាការបង្ហាញពីភាពរីកចម្រើននៃកីឡាការ៉ាតេនៅកម្ពុជា ព្រមទាំងដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEAGAME) លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សាមឺឌី ស៊ីវឌ្ឍនា និងលោកព្រឹទ្ធាចារ្យ យ៉ាម៉ាកាវ៉ា ដែលបានសហការរៀបចំកម្មវិធីការប្រកួតជ្រើសរើសជើងឯកកម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ឆ្នាំ២០១៩ លើកទី១ នេះឡើង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍