Connect with us

ពស់ថ្លាន់​មួយ​ក្បាល​ ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ពស់​ធំជាង​គេ​នៅ​អាស៊ី​ ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ​

ភ្នំពេញ​ ​៖​ ​ពស់ថ្លាន់​មួយ​ក្បាល​ ​ដែល​ជា​ប្រភេទ​ពស់​ដែល​ធំជាង​គេ​បំផុត​នៅ​អាស៊ី​ ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​កម្ពុជា​ ​ធ្វើការ​ជួយ​សង្រ្គោះ​បាន​ពី​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ​។​ ​

​យោង​តាម​ការ​ចេញផ្សាយ​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​កម្ពុជា​ ​ដែល​បាន​សរសេរ​លើ​បណ្តាញ​ ​ទំនាក់ទំនង​សង្គម​ ​បាន​អោយ​ដឹង​ថា​ ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ ​បាន​ជួយសង្គ្រោះ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ ​ពី​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​។​ ​​បើ​តាម​អង្គការ​ដដែល​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ពស់ថ្លាន់​នេះ​ ​គឺជា​ប្រភេទ​សត្វ​ពស់​ ​ដែល​ធំជាង​គេ​បំផុត​មានកំណើត​ពី​តំបន់​អាស៊ី​។​ ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ ​ពស់ថ្លាន់​ប្រភេទ​នេះ​ ​ត្រូវ​បាន​ឈ្មួញ​តាម​ប្រ​ម៉ាញ់​ ​ដើម្បី​ប្រ​លះ​យក​ស្បែក​ទៅ​ធ្វើជា​ឱសថ​បុរាណ​ ​និង​ ​លក់​ជា​សត្វ​ចិញ្ចឹម​ ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ ​កាលពី​ចុងខែ​មីនា​ ​កន្លងទៅ​ ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ ​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ក៏បាន​ជួយសង្គ្រោះ​សត្វព្រៃ​ចំនួន​ ​២ក្បាល​ ​គឺ​ ​កូន​ទោច​ម្កុដ១ក្បាល​ ​និង​អណ្តើក​មួយ​ក្បាល​ពី​អ្នក​ក្រុម​បរបាញ់​សត្វ​ខុសច្បាប់​ផង​ដែរ​ ​។​ ​កូនសត្វ​ទោច​ម្កុដ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សង្គ្រោះ​សត្វ​ភ្នំ​តាម៉ៅ​ ​សម្រាប់​ការពិនិត្យ​សុខភាព​ ​និង​ថែរក្សា​ ​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម