Connect with us

ស្ថាបនិកមជ្ឃមណ្ឌលឯកសារកម្ពុជា ទទូលរង្វាន់ណូបែលអាស៊ី

លោក ឆាំង យុ ដែលជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបច្ចុប្បន្ន ជានាយកមជ្ឃមណ្ឌលឯកសារកម្ពុជា (DCCAM) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារស្រាវជ្រាវរកភស្តុតាងនិងសាក្សីនៃបទឧក្រិដ្ឋប្រល័យពូជសាសន៍របស់បនប៉ុលពតមកលើប្រជាជនកម្ពុជាត្រូវបានគេប្រកាសអោយដឹងថា លោកទទួលបានរង្វាន់ណូបែលអាស៊ី។

លោកឆាំង យុ បានថ្លែងថា “ មានគេទូរស័ព្ទមកប្រាប់ខ្ញុំមួយដង ជាពីរដងពីរឿងនេះ ។ ដំបូងខ្ញុំសឹងតែមិនជឿផង ដោយហេតុថា ការខិតខំរបស់ខ្ញុំដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដោយរបបខ្មែរក្រហម គឺមិនមែនគោលបំណងចង់បានរង្វាន់អ្វីទ្បើយ ” ។ លោក ឆាង យុ នឹងត្រូវទទួលរង្វាន់នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
លោក បានបញ្ជាក់ថា សម្រាប់ចំពោះពានរង្វាន់នេះ មានន័យធំធេងណាស់ ដោយហេតុថា វាប្រាប់យើងកុំអោយបោះបង់ចោលក្តីសង្ឃឹមសំរាប់យើងទំាងអស់គ្នា ដែលបានស្វែងរកការពិតនិងយុត្តិធម៍ជូនប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ចន្លោះពីមេសា ១៩៧៥ ដល់ដើមខែមករា ១៩៧៩ ។
សូមបញ្ជាក់ថា លោក ឆាង យុ អាយុ៥៧ឆ្នាំជាកូនខ្មែរមានស្រុកកំណើតនៅភ្នំពេញដែលមានឪពុកម្តាយជាអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកដោយកាត់តាមប្រទេសហ្វីលីពីន ។ លោក បានទទួលការអប់រំបរិញ្ញប័ត្រជាន់ខ្ពស់លើទឹកដីអាមេរិកនិងបានបង្កើតមជ្ឃមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ១៩៩៥នៅភ្នំពេញ។ដោយសារមជ្ឃមណ្ឌលនេះ ទើបសាលាក្តីខ្មែរក្រហម បានប្រើប្រាស់ឯកសារទំាងនោះរហូតមកដល់សព្វថ្ងៃ ។
បច្ចុប្បន្ននេះលោក បានបង្កើតថែមទៀតនូវវិទ្យាស្ថានស្លឹករឹត ក្នុងគោលបំណងជាកន្លែងទុកឯកសារ ជាសារមន្ទីរ ជាបណ្ណាល័យសំរាប់ការស្រាវជ្រាវរៀនសូត្រ សិក្សារបស់មនុស្សទូទៅទំាងខ្មែរនិងបរទេស ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម