Connect with us

អស្ចារ្យ​មែន​!​ ​ការ​បង្ហាញ​សមត្ថភាព​លេង​ព្យា​ណូ​ដៃ៦​ ​របស់​អ្នកគ្រូ​ជាតិ​ ​និង​អន្តរជាតិ​ធ្វើ​ឱ្យ​អ្នកចូលរួម​…​

ភ្នំពេញ​៖​ ​នៅ​ថ្ងៃសៅរ៍​ ​ទី៣០​ ​ខែមីនា​សប្តាហ៍​មុន​នេះ​ ​កម្មវិធី​ប្រកួត​លេង​ព្យា​ណូ​លើក​ទី៦របស់​សមាគម​ ​CPTAដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ ​ជប៉ុន​ ​(​CJCC​)​។​ ​


​លោកស្រី​ ​Miya​ ​Choi​ ​ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​ព្យា​ណូ​កម្ពុជា​ហៅ​កាត់​ថា​ ​(​CPTA​)​ ​ដែល​សមាគម​នេះ​មាន​គោលបំណង​ដើម្បី​អភិវឌ្ឍ​តន្រ្តី​បែប​បុរាណ​របស់​បស្ចិមប្រទេស​ ​ហើយ​ ​ក្តី​សុ​បិន្​ត​របស់​លោកស្រី​ផ្ទាល់​ក្នុង​ការ​បង្រៀន​សិស្ស​ព្យា​ណូនៅ​កម្ពុជា​ឱ្យ​ក្លាយជា​អ្នកជំនាញ​លេង​ព្យា​ណូ​អន្តរជាតិ​។​ ​ក្នុង​ការប្រកួត​ប្រជែង​នេះ​ ​បេក្ខជន​ចំនួន២៥រូប​បាន​ចូលរួម​ការប្រកួត​ប្រជែង​ ​ប៉ុន្តែ​មានតែ​បេក្ខជន២​ ​រូប​ប៉ុណ្ណោះ​ដែល​ដណ្តើម​បាន​មេដាយមាស​ដែល​មានឈ្មោះ​ ​El​ ​Cheabou​ ​និង​ ​មួយ​រូប​ទៀត​ឈ្មោះ​ ​Bong​ ​Samuel​។​ ​


​ក្រៅពី​នេះ​អ្វី​ដែល​ពិសេស​នោះ​គឺជា​ការ​បង្ហាញ​សម្ថ​ភាព​លេង​ព្យា​ណូ​ដៃ៦​ ​របស់​អ្នកគ្រូ​ ​ប្រាក់​ ​បូរ៉ា​ ​មក​ពីសា​លា​មធ្យម​វិចិត្រ​សិល្បៈ​ ​លេង​រួមគ្នា​ជាមួយ​លោកស្រី​ ​Miya​ ​Choi​ ​និង​ ​អ្នកគ្រូChuon​ ​Sosunny​ ​ផង​ដែរ​។​ ​បន្ទាប់ពី​ការប្រកួត​លើក​ទី៦បាន​បញ្ចប់​លោកស្រី​ ​Miya​ ​Choi​ ​បង្ហាញ​ពី​គម្រោង​ ​ក្នុង​ការបង្កើត​ថ្នាក់​ពង្រឹង​សម្ថ​ភាព​ពិសេស​សម្រាប់​អ្នក​ដែល​ទទួល​បាន​ជ័យលាភី​រយៈពេល៤​ ​សប្តាហ៍​ក្រោយ​បុណ្យប្រពៃណី​ចូលឆ្នាំ​ខ្មែរ​នេះ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម