តោះ! មកមើលសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩
ភ្នំពេញ៖ កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ នេះត្រូវបានរកឃើញហើយកាលពីយប់ ម្សិលមិញនេះ ក្នុងកម្មវិធីរាត្រីគ្រងមកុដដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN។
កញ្ញា សំណាង អេលីណា មានអាយុ ១៨ ឆ្នាំ និងជាបេក្ខនារីមកពីរាជធានីភ្នំពេញត្រូវបានគ្រងមកុដក្លាយជាកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ ដែលនឹងជាកញ្ញាឯកសម្រាប់តំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ កញ្ញា សំណាង អេលីណា បានធ្វើឲ្យទស្សនិជនជាច្រើនស្ញប់ស្ញែង និងកោតសរសើរពីសម្រស់ និងសមត្ថភាពរបស់នាងយ៉ាងខ្លាំង។ ដោយសារតែនាងជាបេក្ខនារីដែលមានវ័យក្មេង ប៉ុន្តែនាងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ ព្រមទាំងមានភាពជឿជាក់ខ្លាំងក្នុងការបង្ហាញពីចំនេះដឹង ដែលបានបង្ហាញក្នុងកម្មវិធីយប់ម៉ិញនេះ។ ទាំងឆ្លាសវៃ ទាំងស្រស់ស្អាតកញ្ញាឯកកម្ពុជានឹងតំណាងឱ្យកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាលដើម្បប្រកួតប្រជែងជាមួយកញ្ញាឯកដែលមកពីប្រទេសដទៃ។
ចង់ដឹងថាកញ្ញា សំណាង អេលីណា មានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍