Connect with us

ជប៉ុន​ ​ប្រកាស​ប្ដូរ​ឈ្មោះ​សម័យកាល​ ​មុន​ការ​ឡើង​គ្រងរាជ្យ​របស់​អធិរាជ​ថ្មី​ ​

ប្រទេស​ជប៉ុន​ ​៖​ ​នៅ​ថ្ងៃទី១​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​រដ្ឋាភិបាល​ជប៉ុន​ ​បាន​ប្រកាស​ហៅ​សម័យកាល​ថ្មី​របស់​ខ្លួន​ថា​ ​”​Reiwa​”​ ​ជំនួស​សម័យកាល​ចាស់​ ​”​Heisei​”​ ​។​ ​


​ការប្រកាស​នេះ​ ​គឺ​មុន​ការដាក់រាជ្យ​របស់​អធិរាជ​ជប៉ុន​ ​អា​គី​ហ៊ី​តូ​ ​(​Akihito​)​ ​នៅ​ខែក្រោយ​ ​និង​ការ​ឡើង​គ្រងរាជ្យ​សម្បត្តិ​របស់​រាជទាយាទ​ ​ណា​រូ​ហ៊ី​តូ​ ​(​Naruhito​)​ ​។​ ​សម័យកាល​ ​Reiwa​ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី១​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩តទៅ​ ​។​

​“​Rei​”​ ​មានន័យថា​ ​”​សំណាងល្អ​”​ ​ខណៈ​ ​”​Wa​”​ ​ប្រែថា​ ​”​សន្តិភាព​”​ ​ឬ​ ​”​ភាព​សុខដុម​”​ ​ដោយ​ឈ្មោះ​ ​នេះ​ ​ត្រូវ​បាន​ដកស្រង់​ចេញពី​កំណាព្យ​បុរាណ​ជប៉ុន​ ​ជាលើកដំបូង​ ​។​ ​ឈ្មោះ​សម័យកាល​មុន​ ​ដកស្រង់​ពី​អក្សរ​ ​”​kanji​”​ ​ចេញពី​កំណាព្យ​បុរាណ​ចិន​ ​។​ ​ចំពោះ​សម័យកាល​ចាស់​ ​”​Heisei​”​ ​មានន័យថា​ ​”​ឈាន​ទៅ​រក​សន្តិភាព​”​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​តាំងពី​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ១៩៨៩​ ​ពោល​គឺ​មាន​អាយុកាល​ ​៣០ឆ្នាំ​។​

​សម័យកាល​ ​Reiwa​ ​ជាស​ម័យ​កាល​ទី២៤៨​ ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន​។​ ​ហើយ​នេះ​ជា​លើកទីមួយ​ ​ដែល​រដ្ឋាភិបាល​ជប៉ុន​ ​ប្រកាស​ប្ដូរ​ឈ្មោះ​សម័យកាល​ ​ស្រប​ពេល​ដែល​អធិរាជ​ជប៉ុន​ ​នៅ​មាន​ព្រះជន្ម​ ​។​
​សូម​រំឭក​ថា​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៦​ ​អធិរាជ​ ​Akihito​ ​ទ្រង់​បាន​ប្រកាស​ដាក់រាជ្យ​ ​ដោយសារ​បញ្ហា​សុខភាព​របស់​ព្រះអង្គ​។​ ​ការដាក់រាជ្យ​របស់​ព្រះអង្គ​ ​គឺ​ផ្ទុយពី​អធិ​រា​ជ​មុន​ៗ​ ​ដែល​គ្រងរាជ្យ​រហូតដល់​សោយទិវង្គត​៕​


​ប្រភព​៖​ ​Japan​ ​Times​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម