មេ Facebook ជំរុញឲ្យរដ្ឋាភិបាលនានា ចេញច្បាប់តឹងរឹងចំពោះប្រព័ន្ធអ៊ីនធឺណិត
បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg កាលពីពេលថ្មីៗនេះ បានជំរុញឲ្យមានច្បាប់តឹងរឹង និងសហការពីរដ្ឋាភិបាលនានា ដើម្បីគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ទទួលការរិះគន់ជាច្រើនពីសាធារណជន។
នាយកប្រតិបត្តិ Facebook បានឲ្យដឹងថា បើមានច្បាប់តឹងរឹង ”សេរីភាពរបស់អ្នកប្រើប្រាស់ និង សហគ្រិន ដើម្បីបង្កើតរឿងថ្មីៗ” នឹងកាន់តែមានភាពល្អប្រសើរ ព្រមទាំងរួមចំណែកការពារមិនឲ្យមានការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងសង្គម។
លោក Mark ក៏បានអំពាវនាវឲ្យមានច្បាប់តឹងរឹងនៅលើអ៊ីនធឺណិត ដើម្បីការពារនូវការផ្សព្វផ្សាយដែលបង្កការគំរាមកំហែងដល់ការបោះឆ្នោតផងដែរ។
គួររំឭកថា ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក បានរកឃើញការបង្ហោះព័ត៌មានក្លែងក្លាយ និងការចែកចាយក្នុងចេតនាបំបែកបំបាក់នៅលើ Facebook ក្នុងយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពី២០១៦៕
ប្រភព៖ Reuters
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍