Connect with us

Lionel Messi ចូលហាត់នៅ Barcelona វិញ ក្រោយចប់វិស្សមកាល World Cup

ខ្សែប្រយុទ្ធ Lionel Messi បានវិលចូលទីលានហ្វឹកហាត់ ជាមួយក្លិប Barcelona វិញបន្ទាប់ពីរូបគេបញ្ចប់វិស្សមកាល FIFA World Cup។ អាហ្សង់ទីនមានការប្រកួតមិនសូវរីករាយ លើទឹកដីរុស្ស៊ី

ដោយធ្លាក់ត្រឹមវគ្គ១៦ក្រុម ចុងក្រោយប៉ុណ្ណោះ។ យ៉ាងណាក្តី Messi បានដាក់លទ្ធផលខកចិត្តនេះនៅអតីតកាល ដោយចំណាយពេលបួនសប្តាហ៍សម្រាកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ កីឡាករវ័យ៣០ឆ្នាំបានវិលចូលទីលានជាមួយនឹងមិត្តរួមក្រុមមួយចំនួនទៀតដែលមានឈ្មោះចូលរួម FIFA World Cup ជាមួយគ្នានាពេលកន្លងមក។ ដោយឡែក FC Barcelona នឹងផ្ដើមយុទ្ធនាការការពារតំណែងជើងឯក La Liga តតាំង Alaves នៅថ្ងៃទី១៨ សីហា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម