ស្ងាត់ៗវីឡារបស់ នាយ ចឺម ជិតលេចចេញជារូបរាងយ៉ាងធំស្កឹមស្កៃ
ភ្នំពេញ៖ អតីតតារាកំប្លែង នាយ ចឺម ដែលបានវិវដ្តក្លាយទៅជាតារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្ម សាន់ដេ។ នាយចឺមដែលថ្មីៗនេះអះអាងថាអាចរកចំណូលបានក្នុងមួយខែរហូតដល់ទៅជិត១ម៉ឺនដុល្លារ។ តាមប្រភពបញ្ជាក់ពី នាយ ចឺម គាត់បាននិយាយថា៖ «ខ្ញុំរកបានច្រើនមែនតែខ្ញុំក៏ចំណាយច្រើនវិញដូចជា៖ ចាក់សាំងឡាន ចាយវាយលើក្រុមរាំ និងចំណាយផ្សេងៗទៀត» ។ ស្រាប់តែថ្មីៗនេះ នាយ ចឺម បានបង្ហោះរូបភាពវីឡាដ៏ស្កឹមស្កៃរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលវីឡានោះបានសាងសង់ជិតរួចហើយ។
សង្កេតឃើញថា នាយ ចឺម ក្រោយពេលបានប្តូរអាជីពពីតារាកំប្លែង មកជាតារាចម្រៀង យើងឃើញថា គាត់ពិតជាវិវដ្តទៅរកភាពជោគជ័យនៅលើវិថីសិល្បៈ។ សម្រាប់ជីវភាពនៅក្នុងក្រុមគ្រួសាររបស់លោកក៏កាន់តែមានបានជាងមុនទៀត។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នាយ ចឺម គ្រោងនឹងចេញបទចម្រៀងចង្វាក់ប្រពៃណីសម្រាប់រាំកម្សាន្តផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍