Connect with us

ទោះ​ស្អាត​ប៉ុណ្ណឹង​ហើយ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ប្រុង​ទៅ​វះកាត់​កែសម្ផស្ស​ទៀត​

ភ្នំពេញ​៖​ ​តារា​សម្តែង​ជើងចាស់​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ត្រូវ​បាន​មហាជន​ទទួលស្គាល់​ថា​អ្នកនាង​ជាតា​រា​ ​ ​ ​សម្តែង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​ពូកែ​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​ខ្លួន​។​

​ទោះបីជា​មួយ​រយៈ​ក្រោយនេះ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មានការ​ឡើង​គីឡូ​បន្តិច​ដែល​ធ្វើ​ឱ្យ​គាត់​មើលទៅ​មាន​រូបរាង​ធំ​បន្តិច​ក៏ដោយ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​នៅតែ​មាន​សម្រស់​ស្អាត​ដដែល​។​ ​យ៉ាងណាមិញ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ហាក់ដូចជា​មិន​ពេញចិត្ត​ចំពោះ​ការ​ឡើង​គីឡូ​របស់​ខ្លួន​ឡើយ​ ​ដែល​នាំ​ឱ្យ​ ​គាត់​ព្យាយាម​ក្នុង​ការ​សម្រក​ទម្ងន់​។​ ​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ធ្វើ​ឱ្យ​ប្រិយមិត្ត​ជាច្រើន​ភ្ញាក់ផ្អើល​ខ្លាំង​ម្តង​ទៀតហើយ​ ​ក្រោយពី​គាត់​បាន​បង្ហោះ​សារ​មួយ​ ​ដែល​បាន​សរសេរ​ថា​ ​គាត់​សម្រក​ទម្ងន់​ជិត​បានសម្រេច​ហើយ​ ​«​ហើយ​មុខ​ក៏​កាន់តែ​អាក្រក់​ ​និង​កាន់តែ​យារ​ដែរ​»​ ​ដែល​អ្នកនាង​ ​ប្រុង​ទៅ​ហាត់ប្រាណ​ ​និង​ ​វះកាត់​កែសម្ផស្ស​ ​ព្រមទៅ​ដាក់ពាក្យ​ចូល​ប្រឡង​មេម៉ាយ​ឯក​ផង​ដែរ​។​ ​​

បើ​យោង​តាម​ការ​សរសេរ​របស់​គាត់​ហាក់បីដូចជា​ការ​បង្ហោះ​លេងសើច​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​ទឹកមុខ​របស់​គាត់​ ​ដូចជា​បង្ហាញ​ពី​ភាព​ក្រៀមក្រំ​មែនទែន​។​ ​តើ​ប្រិយមិត្ត​គិតថា​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ស្រស់​ស្អាត​ហើយ​ ​និង​មិន​ចាំបាច់​ទៅ​វះកាត់​កែសម្ផស្ស​ទៀត​ ​ឬ​ ​យ៉ាងណា​?​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម