ការប្រកួតគូររូបអបអរសាទរទិវាកុមអន្តរជាតិ នឹងបើកដល់សាធារណជនក្នុងពេលឆាប់ៗ នេះ
ភ្នំពេញ៖ ការប្រកួតគូររូបដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែមិថុនា ដោយពេលនេះសាលាសិល្បៈភ្នំពេញអន្តរជាតិបានប្រកាសជំរាបដំណឹងសារជាថ្មីម្តងទៀតដើម្បីឱ្យបេក្ខជនទាំងអស់ត្រៀមខ្លួនសំរាប់ការប្រកួត តាមរយៈការបង្ហោះសារតាមគេហទំព័ររបស់សាលាបានសរសេរថា៖
«ដើម្បីចូលរួមអបអរសាទរ នៅក្នុងទិវាកុមារអន្តរជាតិដែលប្រព្រឹត្តទៅនៅ ថ្ងៃទី ១ខែ មិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ សូមជម្រាបដំណឹងដល់កុមារា កុមារី និងសិស្សានុសិស្សនិងនិស្សិត ទាំងអស់ឱ្យបានជ្រាបថា៖ ដោយមានការសហការណ៍ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិរបស់យើងខ្ញុំនឹងធ្វើការប្រកួតគូររូបជាសាធារណៈ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០១៩ចាប់ពីម៉ោង ៨:00 -១១:00 ដើម្បីអោយសិស្សានុសិស្សទាំងអស់ បានបញ្ចេញនៅទេពកោសល្យ និងសមត្ថភាពនៃការគូររូបរបស់ខ្លួន ដល់មហាជនអោយបានដឹង ។»
កម្មវិធីនេះមានលក្ខណ្ឌក្នុងការចូលរួមប្រកួត៖
- ក្រុម១: កុមាររៀនថ្នាក់ទី ១ ដល់ ៣ ប្រធានបទ ផ្ទះរបស់ខ្ញុំ។
- ក្រុម២: សិស្សរៀនថ្នាក់ទី ៤ ដល់ ៨ ប្រធានបទ អ្នកជិតខាងរបស់ខ្ញុំ។
- ក្រុម៣: សិស្សរៀនថ្នាក់ទី ៩ ដល់ ១២,មហាវិទ្យាល័យ ប្រធានបទ លើកកម្ពស់សិទ្ធិកុមារដោយលុបបំបាត់អំពើហិង្សាគ្រប់រូបភាព។
កម្មវិធីនឹងបើកការចុះឈ្មោះចាប់ពីថ្ងៃ០១ ឧសភា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩។ តម្លៃចុះឈ្មោះ ២០០០០៛ ឬ ៥$ (ក្រុម១,២) ៤០ ០០០៛ឬ ១០$ (ក្រុម ៣) អ្នកដែលទទួលបានជ័យលាភីនឹងត្រូវប្រកាសក្នុង Facebook៖ Phnom Penh International Institute of the Arts។
អត្ថបទ៖ គង់ ចាន់ស្រីនុច
ប្រភព៖ Phnom Penh International Institute of the Arts

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍