ខ្លាំងបាត់! លោក Dome ប្រុងអញ្ជើញភ្ងៀវ ៧០០ នាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន
ថៃ៖ បន្ទាប់ពីលោក Dome Pakornlam ដែលជាតារាសម្តែង និងតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសថៃបានបង្ហោះរូបថតមុនថ្ងៃអាពាហ៍ពិពាហ៍របស់លោកនៅលើបណ្តាញសង្គម Instagram ដែលបង្កការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រលោក Dome បានបង្ហើបពីគម្រោងរបស់គាត់សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ខាងមុខនេះ។
លោក Dome បានប្រាប់ថា លិខិតអញ្ជើញត្រូវបានលោករៀបចំរួចរាល់ហើយ ដែលលោកប្រុងអញ្ជើញភ្ងៀវប្រមាណជា ៧០០ នាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន។ លោកបានបន្តទៀតថា លិខិតអញ្ជើញ នឹងត្រូវចែកទៅដល់ភ្ងៀវដែលនឹងត្រូវចូលរួមបន្ទាប់ពីពិធីសង្ក្រានឆ្នាំថ្មីរួច ដែលថ្ងៃអាពាហ៍ពិពាហ៍របស់លោក លោកនឹងរៀបចំឲ្យដូចទៅនឹងការប្រគុំតន្រ្តីអ៊ីចឹងដែរ។ លោក ក៏បានបង្ហើបទៀតថា លោកនឹងរៀបចំបទចម្រៀងថ្មីសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនផងដែរ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- តារាថៃ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍