Connect with us

Klopp​ ​សង្ឃឹមថា​ ​របួស​ ​Van​ ​Dijk​ ​នឹង​មិន​ធ្ងន់ធ្ងរ​ទេ​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ ​Spurs​

អង់គ្លេស​៖​ ​Jurgen​ ​Klopp​ ​សង្ឃឹមថា​ ​របួស​របស់​ ​Virgil​ ​van​ ​Dijk​ ​នឹង​មិន​ធ្ងន់ធ្ងរ​ទេ​ ​បន្ទាប់ពី​ខ្សែការពារ​រូប​នេះ​ ​មើលទៅដូចជា​មាន​អាការៈ​របួស​កជើង​នៅក្នុង​ជ័យជម្នះ​ដ៏​អស្ចារ្យ​របស់​ ​Liverpool​ ​លើ​ ​Tottenham​ ​។​

​Van​ ​Dijk​ ​បាន​ទ្រាំ​លេង​ក្នុង​ជ័យជម្នះ​យ៉ាង​សំខាន់​ ​២​-​១​ ​នៅ​ឯ​ទឹកដី​ ​Anfield​ ​ប៉ុន្តែ​បាន​រង​របួស​កជើង​ ​ក្រោយ​ប្រជែង​ការពារ​បាល់​ពី​កីឡាករ​គូប្រកួត​ ​Moussa​ ​Sissoko​ ​ដែល​បាន​ខ្ជះខ្ជាយ​ឱកាស​ចុងក្រោយ​សម្រាប់​ ​Spurs​។​ ​

​ខ្សែ​ការ​ពារ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​ ​មើលទៅដូចជា​មិន​ស្រួល​ ​ហើយ​ ​Klopp​ ​ក៏​សង្ឃឹ​ង​ថា​ ​កូនក្រុម​របស់​លោក​ ​នឹង​មិន​របួស​ធ្ងន់ធ្ងរ​ទេ​ ​។​លោក​ ​Klopp​ ​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​ថា​ ​៖​ ​”​យើង​ត្រូវតែ​ពិនិត្យមើល​របួស​នេះ​។​ ​ខ្ញុំ​គិតថា​ ​វា​អាចម​ក​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ ​Sissoko​ ​។​ ​ខ្ញុំ​មិនដឹង​ថា​ ​Van​ ​Dijk​ ​របួសស្រាល​ ​ឬ​ ​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ប៉ុន្តែ​គាត់​បាន​ដើរចូល​ក្នុង​ការ​សម្ភាសន៍​ ​ដោយ​ស្អំ​កញ្ចប់​ទឹកកក​ធំ​មួយ​ ​ខ្ញុំ​សង្ឃឹមថា​ ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទៅចុះ​ ​”​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម