Arsenal នឹងពិចារណាផ្តល់កុងត្រាថ្មីដល់កីឡាករ Welbeck
អង់គ្លេស៖ លោក Unai Emery បាននិយាយថា Arsenal នឹងពិចារណាផ្តល់នូវកិច្ចសន្យាថ្មី ដល់ខ្សែប្រយុទ្ធ Danny Welbeck ខណៈកីឡាកររូបនេះ នឹងវិលត្រឡប់មកហ្វឹកហាត់មុនពេលចប់រដូវកាល ។
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ បានរបួសបាក់កជើងខាងស្តាំ នៅក្នុងការប្រកួត Europa League ជាមួយក្លិប Sporting Lisbon និងទំនងជាមិនអាចវិលត្រលប់មកទីលានវិញបានទេ នៅរដូវកាលនេះ ។ ប៉ុន្តែ លោក Emery បានអះអាងថា របួសរបស់ Welbeck កំពុងមានភាពធូរស្រាលច្រើន ។
ក្រោយពីអវត្តមានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមួយនេះទៅ Arsenal បានរីកចម្រើនយ៉ាងរឹងមាំ ខណៈដែលពួកគេ បានកែសម្រួលវិធីសាស្រ្ដតាមអ្នកគ្រប់គ្រងថ្មី រួមជាមួយខ្សែប្រយុទ្ធ Lacazette និង Aubameyang ដែលជាចំណុចសំខាន់បំផុត នៅរដូវក្តៅនេះ។
គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ បាននិយាយថា ៖ ”Welbeck កំពុងរីកចម្រើនយ៉ាងខ្លាំង។ គាត់កំពុងចាប់ផ្តើមប៉ះបាល់ និងធ្វើការហ្វឹកហាត់ផ្ទាល់ខ្លួននៅលើទីលាន។ វាជាការលំបាកសម្រាប់រូបគេ ដែលអាចចូលលេងក្នុងការប្រកួតនៅសេសសល់ ក្នុងរដូវកាលនេះ ប៉ុន្តែគាត់កំពុងរីកចម្រើនយ៉ាងខ្លាំង ហើយប្រហែលជាគ្រូពេទ្យ នឹងប្រាប់យើងថា គាត់ អាចមកហ្វឹកហាត់ជាមួយយើងនៅក្នុងសប្តាហ៍ចុងក្រោយ នៃរដូវកាលនេះ។ បន្ទាប់ពីរឿងនេះ រូបគេ នឹងត្រូវនិយាយជាមួយក្លិបពីអនាគត ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍