Connect with us

ខ្សែប្រយុទ្ធ Gonzalo Higuain ខិតជិតការផ្ទេរទៅ AC Milan

ខ្សែប្រយុទ្ធ Gonzalo Higuain បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើងពីក្លិបសេះបង្កង់ Juventus ទៅកាន់ក្លិបគូប្រជែង AC Milan។ ការផ្ទេរទៅលក្ខខណ្ឌខ្ជីជើងនៅពេលនេះគឺជាជំហានដំបូង ដ្បិត AC Milan

នឹងមានជម្រើសទិញផ្ដាច់ Higuain នៅឆ្នាំក្រោយក្នុងតម្លៃ ៣២ លានផោន។ ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ៣០ ឆ្នាំដែរ តែរូបគេទំនងជាបន្តលេងនៅ លីគកំពូលអ៊ីតាលីដដែល។ ដោយឡែក ការចាកចេញរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន ទំនងរូបគេប្រហែលមិនមានកន្លែងលេងទៀតឡើយ ក្រោយក្លិបមានមូលដ្ឋាននាទីក្រុង Turin បាននាំយកខ្សែប្រយុទ្ធ Cristiano Ronaldo មកកាលពីខែមុន៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម