កញ្ញា មាន សូនីតា ប្រកាសថា «ចូលឆ្នាំខ្មែរហើយរៀបការ»
ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ តារាសម្តែងដែលទស្សនិកជនតែងតែហៅគាត់ថា «រាជនីក្រមា» បានប្រកាសបើកចំហថា៖ «ចូលឆ្នាំខ្មែរហើយរៀបការ» ពិតជាធ្វើឱ្យមហា ជនមានការងឿងឆ្ងល់ជាខ្លាំងថា តើកូនកម្លោះជាអ្នកណាទៅ? រាជនីក្រមា កញ្ញា មាន សូនីតា បានប្រកាសក្តែងៗយ៉ាងនេះដូច្នេះមិនខ្លាចការចោទសួរពីសំណាក់មហាជន និងសារព័ត៌មានសោះ។ តាមពិតថ្ងៃនេះជាថ្ងៃដែលអ្នកណាៗក៏និយាយមិនពិត ឬ ជាថ្ងៃពួកបស្ចិមប្រទេសហៅថា «April fool day» ។
មើលទៅម្តងនេះរាជនីក្រមា កញ្ញា មាន សូនីតា គាត់ហ៊ាននិយាយបែបនេះមិនខ្លាចទស្សនិកជនខឹងឡើយដោយសារតែថ្ងៃនេះអ្នកណាក៏និយាយកុហកដែរ។ កញ្ញា មាន សូនីតា បានសរសេរសារនេះដោយបង្ហោះនៅលើបណ្តាញ Instargram ថា« ចូលឆ្នាំហើយរៀបការ» ជាមួយនឹងឈុតប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ មានអ្នកគាំទ្រកញ្ញាជាច្រើនបានភាន់ច្រឡំ ម្នាក់ៗនាំគ្នាបញ្ចេញមតិជូនពរជាច្រើន តែសម្រាប់អ្នកខ្លះគាត់ក៏បានដឹងដែរថា ថ្ងៃនេះគេចូលចិត្តលេងតែរបៀបនឹង។
ដូច្នេះទស្សនិកជនសូមកុំយល់ច្រឡំឱ្យសោះដោយសារសារនេះគ្រាន់តែគាត់បង្ហោះសម្រាប់អបអរក្នុងថ្ងៃ« April fool day» តែប៉ុណ្ណោះ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- ពត៌មានតារា
- មាន សូនីតា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍