Connect with us

Salah​ ​រង​ការរិះគន់​ពី​ការ​ធ្លាក់​ទម្រង់​លេង​ ​និង​ខាន​រក​គ្រាប់​បាល់​ច្រើន​ប្រកួត​

អង់គ្លេស​៖​ ​Mohamed​ ​Salah​ ​បាន​រង​ការរិះគន់​ ​ក្រោយពី​ក្លិប​ ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​សំខាន់​ ​២​-​១​ ​កាលពី​ថ្ងៃអាទិត្យ​ ​លើ​ក្រុម​ ​Tottenham​ ​។​ ​ក្រុម​អ្នកគាំទ្រ​ ​បាន​បង្ហាញ​ពី​ចម្ងល់​ជាច្រើន​ ​ស្តី​ពី​ទម្រង់​លេង​នា​ពេល​ថ្មី​ៗ​របស់​រូបគេ​ ​ដោយ​ចាត់ទុកថា​ ​លេង​មិនបាន​ល្អ​សោះ​ ​។​
​Salah​ ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​ទទួល​ជ័យជម្នះ​នៅ​ទឹកដី​ ​Anfield​ ​ខណៈ​ដែល​អ្នកចាំទី​ ​Hugo​ ​Lloris​ ​របស់​ ​Spurs​ ​ចាប់​បាល់​របូត​ទៅ​ប៉ះ​ជើង​ ​Alderweireld​ ​ដែល​បញ្ចូល​ទី​ខ្លួនឯង​នៅ​នាទី៩០​។​ ​



​កីឡាករ​អន្តរជាតិ​អេហ្ស៊ីប​ ​ដែល​រកបាន​ ​២០គ្រាប់​ ​និង​បញ្ជូន​ ​៨លើក​ក្នុង​រដូវ​កាល​នេះ​ ​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​រកបាន​ ​១គ្រាប់​ក្នុង​ ​១១ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ ​។​ ​ប៉ុន្តែ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ ​PFA​ ​កាលពី​រដូវ​កាលមុន​រូប​នេះ​ ​បាន​ច្រានចោល​ការរិះគន់​នេះ​ ​ដោយ​ឆ្លើយតប​ថា​ ​ការ​គាត់​ផ្តោត​អារម្មណ៍​ខ្លាំង​ ​លើ​ការ​ជួយ​ ​Liverpool​ ​ឈ្នះ​ជើងឯក​ ​Premier​ ​League​ ​។​



​លោក​ ​បាន​ប្រាប់​ទូរទស្សន៍​ ​Sky​ ​Sports​ ​ថា​៖​ ​”​ខ្ញុំ​មិនបាន​ស៊ុត​បញ្ចូល​ទីប៉ុន្មាន​ប្រកួត​ ​ហើយ​មាន​កីឡាករ​មួយចំនួន​ ​ដែល​មាន​ចំនួន​គ្រាប់​ស្មើ​ខ្ញុំ​ ​ប៉ុន្តែ​អ្នកគាំទ្រ​ជាច្រើន​និយាយ​ថា​ ​កីឡាករ​ទាំងនោះ​ ​មាន​រដូវ​កាល​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​។​ ​ក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ ​មានតែ​កីឡាករ​ ​បី​ ​ឬ​ ​បួន​នាក់​ប៉ុណ្ណោះ​ ​ហើយ​គ្មាន​នរណា​ម្នាក់​និយាយ​អ្វី​ពី​ពួកគេ​ទេ​ ​ថែមទាំង​សរសើរ​ពួកគេ​ថា​ ​មាន​រដូវ​កាលល្អ​ ​ហើយ​បែរមក​ថា​ ​ខ្ញុំ​ជា​មនុស្ស​តែម្នាក់​ដែល​មាន​រដូវ​កាល​មិនល្អ​ ​”​ ​។​ ​



​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​”​ខ្ញុំ​ចង់​ឈ្នះ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ដែល​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​។​ ​អ្នក​មិន​ត្រូវ​លេង​ឲ្យបាន​ល្អឥតខ្ចោះ​នោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​ការ​ទទួល​បាន​ពិន្ទុ​។​ ​ក្រុម​ធំៗ​ ​តែងតែ​រក​វិធី​ដើម្បី​ទទួល​បាន​ពិន្ទុ​ ​ហើយ​នោះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​”​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម