Connect with us

Zidane​ ​ថា​ ​អនាគត​របស់​ ​Gareth​ ​Bale​ ​នឹង​ត្រូវ​សម្រេច​នៅពេល​បញ្ចប់​រដូវ​កាល

អេ​ស៉្បាញ​ ​៖​ ​Zinedine​ ​Zidane​ ​បាន​បង្ហើប​ពីអ​នាគ​ត​របស់​ ​Gareth​ ​Bale​ ​នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ ​។​ ​

​គ្រូបង្វឹក​ក្លិប​ ​Real​ ​Madrid​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​ខ្សែប្រយុទ្ធ​ ​Bale​ ​នឹង​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ការប្រកួត​ ​១០លើក​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​ ​ប៉ុន្តែ​បាន​បដិសេធ​ ​មិន​ផ្តល់​ការធានា​ណាមួយ​លើស​ពីនេះ​ឡើយ​ ​។​ ​



​កីឡាករ​ដែល​ឈ្នះ​ពានរង្វាន់​ ​Champions​ ​League​ ​៤សម័យ​នៅ​ ​Bernabeu​ ​លែង​សូវ​ទទួល​បានការ​គាំទ្រ​ពី​អ្នកគាំទ្រ​នៅ​ម៉ាឌ្រីដ​ ​ទៀតហើយ​ ​។​ ​ម៉្យាង​វិញទៀត​ ​កីឡាករ​អន្តរ​ជា​តិ​វេល​ស៍​រូប​នេះ​ឧស្សាហ៍​រង​របួស​ ​ដែល​បាន​ធ្វើឲ្យ​រំខាន​ដល់​អាជីព​របស់​គាត់​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ​។​ ​

​Zidane​ ​បាន​និយាយ​ថា​ ​៖​ ​«​ ​Gareth​ ​គឺជា​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​។​ ​យើង​ដឹងពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ទីនេះ​ ​សូម្បីតែ​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League​ ​ក៏ដោយ​។​ ​គ្មាន​នរណា​ម្នាក់​ ​អាច​ដក​អ្វី​ដែល​គាត់​បាន​ធ្វើ​ឡើយ​។​ ​យើង​ ​នឹង​ពឹងពាក់​គាត់​នៅ​ ​១០ប្រកួត​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​ ​ហើយ​បន្ទាប់មក​យើង​ ​នឹង​ដឹងពី​អនាគត​របស់​ ​Bale​»​៕​



ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម