រយៈពេល 7ខែ សមត្ថកិច្ចកម្ពុជា ដកហូតសាធាតុញៀនគ្រប់ប្រភេទ បានជាង 307 គីឡូក្រាម និងឃាត់ខ្លួនមនុស្ស 8682នាក់
(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅរយៈពេល៧ខែឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤,៣៨១ករណី ។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានឃាត់ខ្លួន ៨,៦៨២នាក់ (ជនបរទេស១៣៥នាក់ ស្រី២៩នាក់ មាន១៤សញ្ជាតិ)។
ក្នុងនោះ ករណីជួញដូរគ្រឿងញៀនចំនួន២,៨១៦ករណី ឃាត់ខ្លួន៥,០៧០នាក់(ស្រី៥៤៦នាក់) និងករណីប្រើប្រាស់គ្រឿងញៀន១,៥៦៥ករណី ឃាត់ខ្លួន ៣,៦១២នាក់ (ស្រី២១៧នាក់)។
ការបង្រ្កាបរយៈពេល7ខែមកនេះ សមត្ថិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០៧គីឡូក្រាម និង៨៧៣កញ្ចប់ កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៦,៥៤៧ដើម ព្រមទាំងសម្ភារៈ ដែលត្រូវបានឃាត់រួមមាន៖ រថយន្ដ៤៥គ្រឿង, ម៉ូតូ១,០៥១គ្រឿង,
ទូរស័ព្ទចំនួន២,៨២១គ្រឿង, ជញ្ជីងចំនួន១០៨គ្រឿង, អាវុធខ្លីចំនួន១៤ដើម, អាវុធវែងចំនួន១០ដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍