Connect with us

អគ្គិសនី​កម្ពុជា​ ​នឹង​បន្ត​ដាក់​ពង្រាយ​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ​ ​សម្រាប់​ពលរដ្ឋ​រស់នៅ​លើទឹក​

ភ្នំពេញ​ ​៖​ ​មូលនិធិ​អគ្គិសនី​ជនបទ​ ​នៃ​អគ្គិសនី​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​មន្រ្តី​ជំនាញ​ ​នឹង​បន្ត​ដាក់​ពង្រាយ​បន្ថែម​ទៀត​នូវ​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​សម្រាប់​លំនៅ​ដ្ឋាន​ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃ​ទឹក​ ​។​ ​


​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ ​មូលនិធិ​អគ្គិសនី​ជនបទ​ ​អះអាង​ថា​ ​រហូត​មកទល់​ពេលនេះ​ ​មន្រ្តី​ជំនាញ​ ​បាន​ដាក់​តម្លើង​ប្រព័ន្ធ​ថាមពល​អគ្គិសនី​នេះ​ ​បាន​ចំនួន​ ​១០៦​ ​៦៤០​ ​សម្រាប់​លំនៅ​ដ្ឋាន​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ​ទូទាំង​ប្រទេស​ ​។​ ​
​ប្រព័ន្ធ​ដែល​មាន​អនុភាព​យ៉ាងតិច​ ​៣២៥វ៉ាត់​ ​អាច​ប្រើ​សម្រាប់​ដាំបាយ​បាន​ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជូន​ពលរដ្ឋ​បន្ថែម​ ​ជាពិសេស​ ​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​ ​ដើម្បី​សម្រួល​ដល់​ជីវភាព​ ​និង​កាត់បន្ថយ​ការ​កាប់ព្រៃ​លិចទឹក​ ​ដើម្បី​យក​អុស​ ​មក​ចំអិនអាហារ​ ​។​


​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ​លោក​ ​កែវ​ ​រតនៈ​ ​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ​ជឿជាក់​ថា​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ​ ​មាន​សារប្រយោជន៍​ដល់​ពលរដ្ឋ​ ​ដែល​នៅ​ទី​ដាច់ស្រយាល​ពី​បណ្តាញ​ជាតិ​ ​ហើយ​ជាពិសេស​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​ ​ព្រោះ​ពួកគេ​តែងតែ​ចល័ត​រហូត​ ​៕​

    Loading...

    ពេញនិយម