Connect with us

សម្តេច​តេជោ​ ​បញ្ជា​ឱ្យ​សាងសង់​ទំនប់​បង្ហៀរទឹក​មួយ​ជាបន្ទាន់​ ​ដើម្បី​កុំឱ្យ​ទឹកប្រៃ​ ​ហូរ​ចូល​ទឹកសាប​

កំពត​៖​ ​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្រ្តី​ ​បញ្ជា​ឱ្យ​លោក​ទេស​រដ្ឋមន្រ្តី​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ ​ដើម្បី​រៀបចំ​សាងសង់​ទំនប់​បង្ហៀរទឹក​មួយ​នៅ​ខេត្តកំពត​ ​។​


​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ ​នៅ​ថ្ងៃទី២​ ​ខែមេសា​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ​ត្រូវ​រួមគ្នា​ ​ដើម្បី​សាងសង់​ទំនប់​បង្ហៀរទឹក​ ​ដើម្បីកុំឲ្យ​ទឹកប្រៃ​ ​ហូរ​ចូល​ទឹកសាប​នៅ​តាម​ព្រែក​ ​ដែល​ស្ថិត​ក្នុង​ខេត្តកំពត​ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ ​ប្រើប្រាស់​ប្រចាំថ្ងៃ​ទៅតាម​តម្រូវការ​ ​។​

​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​ដាក់​បទបញ្ជា​ឱ្យ​លោក​ ​ទេស​រដ្ឋ​មន្ដ្​រី​ ​ចម​ ​ប្រសិទ្ធ​ ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​សាងសង់​ទំនប់​បង្ហៀរទឹក​មួយ​នេះ​ ​ហើយ​កុំ​ព្យាយាម​រុញ​ដាក់គ្នា​ទៅវិញទៅមក​ ​។​ ​សម្តេច​តេជោ​ ​បាន​បន្ត​ថា​ ​ត្រូវតែ​ធ្វើ​ទំនប់​នេះ​ឱ្យ​បាន​ ​បើ​មិន​ដូច្នេះ​ទេ​ ​ពលរដ្ឋ​នៅ​ខេត្តកំពត​ ​នឹង​ផឹកទឹក​ប្រៃ​នៅពេល​ខាងមុខ​ ​បើ​ទោះបីជា​មាន​ម៉ាស៊ីន​សម្រាប់​កែច្នៃ​ ​ក៏ដោយ​ ​។​ ​

​សម្ដេច​តេជោ​ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​ថវិកា​ដែល​ត្រូវ​រ៉ាប់រង​លើ​ការសាងសង់​នេះ​ ​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ឡើយ​ ​ពោល​ត្រូវ​ប្រើប្រាស់​ថវិកា​វិនិយោគ​ផ្ទាល់​ ​ហើយ​ប្រសិនបើ​ថវិកា​នោះ​ ​ត្រូវ​បាន​បែងចែក​រួចអស់ហើយ​ ​ត្រូវ​ប្រើ​ជំពូក​ណា​ដែល​មិនទាន់​បែងចែក​ ​ព្រោះថា​ ​តម្លៃ​នៃ​ការសាងសង់​ទំនប់​នេះ​ ​គឺ​ ​ប្រហែល​ជាង១លាន​ដុល្លារ​ប៉ុណ្ណោះ​ ​។​


​បើ​តាម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ទំនប់​បង្ហៀរ​ដែល​ត្រូវ​សាងសង់​នេះ​ ​គឺ​ ​ដើម្បី​តម្កល់​ទឹក​ទុក​នៅ​ផ្នែក​ខាងលើ​ ​សម្រាប់​បូម​យក​មក​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ ​និង​ទប់ស្កាត់​កុំឱ្យ​ទឹកប្រៃ​ ​ហូរ​ចូលក្នុង​កន្លែង​ដែល​ត្រូវ​បូមទឹក​ ​៕​

    Loading...

    ពេញនិយម