Lady Gaga និង Ariana Grande ចូលក្នុងបញ្ជីខ្មៅមួយ នៅសិង្ហបុរី
សិង្ហបុរី ៖ តារាចម្រៀងល្បីរបស់សហរដ្ឋអាមេរិក Lady Gaga និង Ariana Grande ត្រូវបានរដ្ឋាភិបាលសិង្ហបុរី ដាក់ចូលក្នុងបញ្ជី ”ទំនុកច្រៀង អសុរោះ” នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃសិង្ហបុរី ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ។
តារាចម្រៀងស្រី ទាំងពីររូប អាចនឹងត្រូវជាប់បម្រាម ដោយមិនឱ្យធ្វើការប្រគំតន្ត្រីនៅសិង្ហបុរី បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានហាមឃាត់ក្រុមចម្រៀងមកពីប្រទេសស៊ុយអែត Watain មិនឱ្យធ្វើការប្រគំតន្ត្រីរបស់ពួកគេ ដោយសារប្រើប្រាស់ពាក្យពេចន៍រិះគន់សាសនា និងជំរុញឱ្យប្រើប្រាស់អំពើហិង្សា ក្នុងទំនុកច្រៀងរបស់ពួកគេ ។ សិង្ហបុរី មានច្បាប់តឹងរឹងចំពោះការប្រើប្រាស់ពាក្យពេចន៍ ដែលអាចបង្កផលប៉ះពាល់ដល់ពណ៌សម្បុរ និងសាសនា ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃសិង្ហបុរី ទទួលបានការចែកចាយរាប់ពាន់ដង និងការបញ្ចេញមតិ ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook គិតត្រឹមរសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩នេះ ។
បញ្ជីខ្មៅខាងលើ បានបញ្ជាក់យ៉ាងច្បាស់ពីបទចម្រៀង ”Judas” របស់ Lady Gaga និង បទ ”God is a woman” របស់ Ariana Grande រួមជាមួយបទ ”Heresy” របស់ក្រុមចម្រៀងរ៉ុក Nine Inch Nails និងបទ ”Take me to the Church” ដោយតារាចម្រៀងអៀរឡង់ Hozier ពាក់ព័ន្ធទំនុកច្រៀងអសុរោះ ។
គួររំឭកថា Lady Gaga និង Ariana Grande ធ្លាប់ធ្វើការប្រគំតន្ត្រីនៅសិង្ហបុរី ពីមុនផងដែរ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍