Connect with us

ការ​បង្ហាញ​ម៉ូដ​ដើម្បី​ជួយ​សង្រ្គោះ​សត្វ​ដំរី​ចូលរួម​ដោយ​តារា​បង្ហាញ​ម៉ូដ​លំដាប់​កំពូល​របស់​ខ្មែរ​

ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី៣១​ ​ខែមីនា​ ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ ​បាន​រៀបចំ​កម្មវិធី​រាត្រី​សប្បុរសធម៌​ ​ដែល​មាន​គោលបំណង​ក្នុង​ការ​ទ្រទ្រង់​ ​និង​ការពារ​សត្វ​ដំរី​ខ្មែរ​ ​ដែល​កំពុងតែ​ត្រូវ​បាន​គេ​អភិរក្ស​។​ ​


​កម្មវិធី​រាត្រី​សប្បុរសធម៌​នេះ​ ​មានការ​ការ​ដេញថ្លៃ​គំនូរ​របស់​វិចិត្រករ​ ​ការ​បង្ហាញ​ពី​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ ​ការ​បង្ហាញ​វីដេអូ​ខ្លី​ស្តី​ពី​ការ​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​ ​និង​ ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​ពី​ក្រណាត់​បែប​ជនជាតិ​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​ ​ដែល​ទំនើប​លាយ​លំ​ជា​មួ​យស្ទាយ​ហ្វេ​សសិន​ផង​ដែរ​។​ ​ម៉ូដ​សម្លៀកបំពាក់​ទាំងនេះ​ត្រូវ​បាន​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ ​ ​ល្បី​ៗ​ដូចជា​ ​លោក​ ​ឯម​ ​រាម​ ​និង​លោក​ ​រ៉េ​មី​ ​ហ៊ូ​ ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​តារា​បង្ហាញ​ម៉ូដ​ ​ ​ល្បី​ៗ​ដូចជា​ ​ជ័យលាភី​របស់​កម្មវិធី​ ​Cambodia’s​ ​Next​ ​Top​ ​Model​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​កញ្ញា​ ​ចាន់​ ​គង្ការ​ ​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​អ្នកនាង​ ​គួយ​ ​ច័ន្ទ​ដា​និច​ ​និង​កូនកាត់​ខ្មែរ​ ​បារាំង​ ​កញ្ញា​ ​Marianne​ ​Clais​ ​ផង​ដែរ​។​ ​ចង់​ដឹង​ថា​ម៉ូដ​សម្លៀកបំពាក់​ទាំងនេះ​មាន​ភាព​ស្រស់​ស្អាត​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៖​

 

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

    Loading...

    ពេញនិយម