ប្រុងប្រយ័ត្នផង ខណៈដែលមនុស្សជាង ៥០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩ មានជនរងគ្រោះ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន ៥១៣នាក់ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃម្សិលមិញនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ឆ្នាំ២០១៩នេះ លោក មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែត្រឹមមួយត្រីមាស(៣ខែ) មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ៥០០នាក់ ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឱ្យដឹងថា ថ្ងៃខ្លះ មានអ្នកស្លាប់រហូតទៅដល់៩នាក់ និងថ្ងៃខ្លះទៀត មានអ្នកស្លាប់ រហូតដល់១១នាក់ ក្នុងនោះ អ្នកស្លាប់ ដែលមិនពាក់មួកសុវត្ថិភាព មានជាង៧៨% ។ លោក បានបន្ថែមថា ក្នុង១ឆ្នាំៗ កម្ពុជា បានខាតបង់ប្រមាណ ៣៥០លានដុល្លារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់ សូមចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់បុគ្គលិក និងសារធារណជនទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីជាផ្នែកមួយ ជួយក្រើនរំលឹកដាស់ស្មារតីប្រជាពលរដ្ឋ ពីផលវិបាកដែលកើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។
សូមរម្លឹកថា កាលពីឆ្នាំ២០១៨ មានពលរដ្ឋខ្មែរ ចំនួន ១ ៧៦១ នាក់ បានស្លាប់ និង ៤ ៧៧១ នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍