ក្នុងរយៈពេល ៧ខែឆ្នាំនេះ ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានជិត ៧០លានដុល្លារ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរ បរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,៥៤លាននាក់ កើនឡើង ៨,៩៧ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងកាលពីឆ្នាំ២០១៧។
ក្នុងសេចក្តីប្រកាសដដែលបានឲ្យដឹងថា ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមនីយដ្ឋានអង្គរសម្រាប់ភ្ញៀវទេសចរបរទេស មានចំនួន ៦៩,៦៦លានដុល្លារអាមេរិក កើនឡើង១៥,៣៦ភាគរយ។
ប៉ុន្តែសម្រាប់ខែកក្កដានេះភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ១៨ម៉ឺននាក់ កើនឡើង ១,៧៥ភាគរយ ហើយចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ភ្ញៀវទេសចរបរទេស ក្នុង១ខែនេះ មានចំនួនជាង ៨លានដុល្លារអាម៉េរិក ថយចុះ ០,៣៨ភាគរយ បើធៀប រយៈពេលដូចគ្នាទៅនឹងកាលពីឆ្នំា ២០១៧។
រីឯចំណូលដែលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ខែកក្កដានេះមានចំនួន៣៧ម៉ឺនដុល្លារអាម៉េរិក។
សូមបញ្ចាក់ថា គ្រឹះស្ថានអង្គរ បានចាប់ផ្ដើមអនុវត្តន៍ ការលក់ប័ណ្ណទស្សនាអង្គរ ចាប់ពីខែកុម្ភះ ឆ្នាំ២០១៧មក ដែលមានតម្លៃប័ណ្ណសម្រាប់ភ្ញៀវទេសចរបរទរស ទស្សានាមួយថ្ងៃ តម្លៃ ៣៧ដុល្លារ ប័ណ្ណរយះពេល៣ថ្ងៃ តម្លៃ ៦២ដុល្លារ និងប័ណ្ណរយះពេលមួយសប្ដាហ៍ តម្លៃ ៧២ដុល្លារ។ ហើយកាលពីថ្ងៃទី ៥ខែសីហាឆ្នាំ២០១៦កន្លងទៅ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា តម្លៃទាំងអស់នឹងត្រូវដាក់ចូលទៅក្នុងមូលនិធិគន្ធបុប្ផា ចំនួន ២ដុល្លារក្នុងមួយបណ្ណ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍