Connect with us

លោក​ ​ស៊ី​ ​ជិន​ពីង​ ​អំពាវនាវ​ពលរដ្ឋ​នូវែលហ្សេឡង់​ ​កុំឱ្យ​ស្អប់​អ្នក​វិនិយោគ​ចិន​

បរទេស​ ​៖​ ​លោក​ ​ស៊ី​ ​ជិន​ពីង​ ​ប្រធានាធិបតី​ចិន​ ​បាន​អំពាវនាវ​ពលរដ្ឋ​នូវែលហ្សេឡង់​ ​កុំ​ស្អប់ខ្ពើម​ ​និង​រើសអើង​អ្នក​វិនិយោគ​ចិន​ ​ដែល​បាន​ទៅ​បោះទុន​វិនិយោគ​ ​ក្រោយពេល​រដ្ឋាភិបាល​នូវែលហ្សេឡង់​ ​បានសម្រេច​ដាក់​បម្រាម​ប្រព័ន្ធ​ ​5G​ ​របស់​ក្រុមហ៊ុន​ចិន​ ​Huawei​ ​កាលពី​ឆ្នាំ២០១៨​ ​។​ ​ប្រសាសន៍​របស់​លោក​ ​ស៊ីន​ ​ជិន​ពីង​ ​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ ​នាយក​រដ្ឋមន្ត្រី​នូវែលហ្សេឡង់​ ​Jacinda​ ​Ardern​ ​។​

​យោង​តាម​សេចក្ដីថ្លែង​ការណ៍​របស់ក្រ​សួង​ការបរទេស​ចិន​ ​ដែល​ដកស្រង់​សម្តី​លោក​ ​ស៊ី​ ​ជិន​ពីង​ ​បានឱ្យ​ដឹង​ថា​ ​៖​ ​”​ ​ចិន​ ​នឹង​បន្ត​គាំទ្រ​ក្រុមហ៊ុន​នានា​ក្នុង​ការ​និ​យោគ​នៅ​នូវែលហ្សេឡង់​ ​ហើយ​នូវែលហ្សេឡង់​ ​គួរតែ​ផ្ដល់​បរិយាកាស​វិនិយោគ​សមស្រប​ ​ស្មើភាព​ ​និង​មិន​រើសអើង​ ​សម្រាប់​ក្រុមហ៊ុន​ចិន​”​។​
​អ្នកនាំពាក្យ​ការបរទេស​ចិន​ ​បង្ហើប​ថា​ ​អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី​ ​Jacinda​ ​Ardern​ ​នៅ​ប្រទេស​ចិន​ ​ទទួល​បាន​ផ្លែផ្កា​ ​ដោយ​ប្រទេស​ទាំងពីរ​ ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​ខណៈ​លោកស្រី​ ​នាយក​រដ្ឋមន្ត្រី​នូវែលហ្សេឡង់​ ​ស្វាគមន៍​ការ​វិនិយោគ​បរទេស​គ្រប់រូប​ភាព​ ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​ ​លោកស្រី​ ​ក៏បាន​លើកឡើង​ពី​វិបត្តិ​របស់​ ​Huawei​ ​ដែល​បាន​បង្ក​ភាព​តានតឹង​រវាង​ទំនាក់ទំនង​ចិន​-​នូវែលហ្សេឡង់​ផង​ដែរ​ ​៕​

ប្រភព​៖​ ​South​ ​China​ ​Morning​ ​Post​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម